ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនរងគ្រោះ​ដោយសារ​ទឹក​ជំនន់​រាប់​ម៉ឺន​នាក់​នៅ​ឥណ្ឌូណេស៊ី​បន្ដ​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន


ក្រុម​ជួយ​សង្គ្រោះ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​លិច​ទឹក នៅ​ជាយ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២០។
ក្រុម​ជួយ​សង្គ្រោះ​ជម្លៀស​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​លិច​ទឹក នៅ​ជាយ​ក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៦០​នាក់​បាន​ស្លាប់ ហើយ​មនុស្ស​ជិត​មួយ​សែន​នាក់​ទៀត​មិន​អាច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាន ក្រោយ​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មាន​ទឹក​ជំនន់​នៅ​ក្នុង​នៅ​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី អស់​រយៈពេល​ប៉ុន្មាន​ថ្ងៃ។

​ក្រុម​មន្ត្រី​វេជ្ជសាស្ត្រ​ប្រមាណ​ចំនួន​១ម៉ឺន​១​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហ្សាការតា​ទាំង​មូល កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​បាញ់​ថ្នាំ​ និង​ចែកចាយ​ថ្នាំពេទ្យ ដើម្បី​ទប់ស្កាត់​ឲ្យ​ជំងឺ​ឆ្លង​រាលដាល ដូចជា​ជា​ជំងឺ​គ្រុនឈាម​ជាដើម ដោយសារ​តែ​ទីក្រុង​នេះ​នៅ​តែ​លិច​ទឹក​នៅ​ឡើយ។

មនុស្ស​រាប់​ម៉ឺន​នាក់​កំពុង​ស្នាក់​នៅ​ក្នុង​ទីជម្រក​បណ្ដោះអាសន្ន​នៅ​ឡើយ ដែល​ភាគច្រើន​ស្ថិត​នៅ​ភាគ​ខាង​លិច​ទីក្រុង​ហ្សាការតា។ អ្នក​ជំនាញ​ខាង​អាកាសធាតុ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​បាន​បញ្ជាក់​ថា នឹង​នៅ​តែ​មាន​ភ្លៀងធ្លាក់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ភ្លៀង​ធ្លាក់​ឥត​ឈប់ឈរ​កាល​ពី​សប្ដាហ៍​មុន​បាន​ធ្វើ​ឱ្យ​លិច​លង់​តំបន់​ចំនួន​២៦៨​កន្លែង​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី នេះ​បើតាម​គេហទំព័រ​របស់​អង្គការ​កាកបាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម។

សេដ្ឋវិទូ​អាស៊ីអាគ្នេយ៍​និយាយ​ថា ​រដ្ឋធានី​ហ្សាការតា​មិន​មាន​ប្រព័ន្ធ​បង្ហូរ​ទឹក​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ព្យុះធំៗ​បាន​ទេ៕

XS
SM
MD
LG