ទិន្នន័យផ្លូវការរបស់ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ឥណ្ឌូណេស៊ី ឲ្យដឹងថា មានករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៤០៩៤នាក់ នៅថ្ងៃសុក្រនេះ ក្នុងប្រទេសឥណ្ឌូណេស៊ី ដោយធ្វើឲ្យមានចំនួនឆ្លងសរុបទាំងអស់កើនដល់ ៣២៤.៦៥៨នាក់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters ។
របាយការណ៍នេះក៏បានឲ្យដឹងដែរថា មនុស្សចំនួន ៩៧នាក់បន្ថែមទៀត បានស្លាប់ដោយសារវីរុសនេះ ដែលបានធ្វើឲ្យចំនួនអ្នកស្លាប់ទាំងអស់កើនដល់ ១១.៦៧៧នាក់ ក្នុងប្រទេសនេះ៕