ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ នៅ​ឥណ្ឌា​កើន​ឡើង​ដល់ ១ សែន​នាក់


រូបឯកសារ៖ បុគ្គលិកសុខាភិបាលឥណ្ឌាកំពុងយកសំណាកពីច្រមុះរបស់សិស្សម្នាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅភូមិ Jhargaon ជាយក្រុង Gauhati ប្រទេសឥណ្ឌា កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០។

កាល​ពី​ថ្ងៃ​សៅរ៍ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ នៅ​ប្រទេស​ឥណ្ឌា​បាន​កើន ឡើង​ដល់​ចំនួន ១ សែន​នាក់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​មន្ត្រី​សុខាភិបាល​សាធារណៈ​និយាយ​ថា ពួកគេ​សង្ស័យ​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ អាច​មាន​ច្រើន​ជាង​នេះ ដោយសារ​តែ​ឥណ្ឌា​មាន​ការ​លំបាក​ក្នុង​ការ​កត់ត្រា​រាល់​ចំនួន​អ្នក​ស្លាប់​ សូម្បី​តែ​នៅ​មុន​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

សហរដ្ឋអាមេរិក​មាន​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ជាង ២ សែន ៨ ម៉ឺន នាក់ ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​បង្អស់​នៅ​ក្នុង​ពិភពលោក។ ចំណែក​ប្រទេស​ប្រេស៊ីល មាន​អ្នក​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ ចំនួន​ជិត ១ សែន ៥ ម៉ឺន​នាក់ ដែល​ជា​ចំនួន​ច្រើន​បំផុត​លំដាប់​ទី២ ហើយ​ប្រទេស​ឥណ្ឌា​ស្ថិត​នៅ​លំដាប់​ទី៣។​

បណ្ដា​ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​បន្ដ​ជួប​ការ​លំបាក ​ក្នុង​ការ​បញ្ឈប់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ និង​ការ​ដាក់​កំហិត​ទៅ​លើ​សកម្មភាព​របស់​ពលរដ្ឋខ្លួន​ ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​ឆ្លង​ជំងឺ​នេះ។

រដ្ឋធានី​ម៉ាឌ្រីត (Madrid) នៃ​ប្រទេស​អេស៉្បាញ បាន​ចាប់ផ្ដើម​បិទ​សកម្មភាព​សង្គម​មួយ​ចំនួន ​កាល​ពី​យប់​ថ្ងៃ​សុក្រ ដើម្បី​ព្យាយាម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩។

ខណៈ​ដែល​ការ​បិទ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ត្រូវ​បាន​បញ្ជា​ដោយ​រដ្ឋាភិបាល​អេស៉្បាញ​ មេដឹកនាំ​រដ្ឋធានី​ម៉ាឌ្រីត​ បាន​ប្រឆាំង​នឹង​ការ​ហាមឃាត់​នេះ​ ដោយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដោយ​អះអាង​ថា យន្ដការ​ហាមឃាត់​នេះ​នឹង​កាន់​តែ​សេដ្ឋកិច្ច​រដ្ឋធានី​នេះ​ធ្លាក់ចុះ​ថែម​ទៀត។ ​

សហភាព​អឺរ៉ុប​កំពុង​តែ​កើនឡើង​នូវ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជា​ប្រចាំ ដែល​ប្រទេស​អេស៉្បាញ​មាន​ករណី​ឆ្លង​ប្រមាណ​ចំនួន ៣០០ ករណី ​ក្នុង​ចំណោម​ពលរដ្ឋ​ចំនួន ១ សែន​នាក់។ ប៉ុន្តែ​អត្រា​ឆ្លង​មាន​ចំនួន​ទ្វេដង​នៅ​ក្នុង​តំបន់​ម៉ាឌ្រីត ដែល​មាន​រហូត​ដល់​ជាង ៧៨០ ករណី​ក្នុង​ចំណោម​ពលរដ្ឋ ១ សែន​នាក់។ ​

ចំណែក​ឯ​នៅចក្រភព​អង់គ្លេស​ឯ​ណោះ​វិញ សាកលវិទ្យាល័យ​មួយ​ទៀត គឺ​សាកលវិទ្យាល័យ Northumbria កំពុង​មាន​ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ ខ្លាំង​ក្លា។ សាកលវិទ្យាល័យ​នេះ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​សុក្រ​ថា និស្សិត​យ៉ាង​ហោច​ណាស់​ចំនួន ៧៧០ បាន​ធ្វើ​តេស្ត​ឃើញ​មាន​ជំងឺ​កូវីដ១៩។ ឥឡូវ​នេះ និស្សិត​ទាំង​នោះ​កំពុង​ស្ថិត​នៅ​ដាច់ដោយ​ឡែក​ពី​គេ។​

ការ​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ១៩ បាន​កើតឡើង​នៅ​តាម​សាកលវិទ្យាល័យ​មួយ​ចំនួន​ក្នុង​ចក្រភព​អង់គ្លេស កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ ខណៈ​ដែល​ករណី​ឆ្លង​កាន់​តែ​កើនឡើង​ខ្លាំង​នៅ​ទូទាំង​ប្រទេស។

រដ្ឋាភិបាល​អង់គ្លេស​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ថ្មី​ចំនួន​ ៦.៩៦៨ ​ករណី​កាលពី​ថ្ងៃ​សុក្រ ដែល​ជាចំនួន​ករណី​ឆ្លង​ខ្ពស់​ជាង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​ទាប​ជាង​ចំនួន​ករណី​ឆ្លង​កាល​ពី​ថ្ងៃ​អង្គារ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​រហូត​ដល់ ​៧.១៤៣ ករណី៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG