ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូនេស៊ី​បដិសេធ​សំណើ​អូស្រ្តាលី​ក្នុង​ការ​ជួយ​សង្រ្គោះ​អ្នកទោស​ដែល​នឹង​ត្រូវ​ប្រហារជីវិត


រថយន្ត​ប៉ូលិស​ដែល​ត្រូវ​បាន​ជឿ​ថា​ ដឹក​អ្នក​ទោស​អូស្រ្តាលី​ បាន​មក​ដល់​កំពង់ផែ​ដើម្បី​ជិះ​សាឡាង​ ទៅកាន់​កោះ​ Nusa Kambangan ទី​ដែល​ការ​ប្រហារជីវិត​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​ធ្វើ​ឡើង​។
រថយន្ត​ប៉ូលិស​ដែល​ត្រូវ​បាន​ជឿ​ថា​ ដឹក​អ្នក​ទោស​អូស្រ្តាលី​ បាន​មក​ដល់​កំពង់ផែ​ដើម្បី​ជិះ​សាឡាង​ ទៅកាន់​កោះ​ Nusa Kambangan ទី​ដែល​ការ​ប្រហារជីវិត​ត្រូវ​បាន​រំពឹង​ថា​នឹង​ត្រូវ​ធ្វើ​ឡើង​។

មន្រ្តី​ប្រទេស​ ឥណ្ឌូនេស៊ី​ បាន​ច្រាន​ចោល​សេចក្តី​ស្នើ​របស់​ប្រទេស​ អូស្រ្តាលី​ ដើម្បី​ប្តូរ​អ្នក​ទោស​ទៅ​វិញ​ទៅ​មក​ ក្នុង​គោល​បំណង​ជួយ​សង្គ្រោះ​ជីវិត​អ្នក​រត់​ពន្ធ​គ្រឿង​ញៀន​ជាតិ​ អូស្រ្តាលី​ ២​ នាក់​ ដែល​នឹង​ត្រូវ​នាំ​យក​ទៅ​ប្រហារ​ជីវិត។​

លោក​ស្រី​រដ្ឋមន្រ្តី​ការ​បរទេស​ អូស្រ្តាលី​ Julie​ Bishop​ បាន​ថ្លែង​ថា​ លោក​ស្រី​បាន​ធ្វើ​សេចក្តី​អំពាវនាវ​ទៅ​លោក​រដ្ឋមន្រ្តី​ការ​បរទេស​ ឥណ្ឌូនេស៊ី​ Retno​ Marsidi​ តាម​ទូរសព្ទ​ នៅ​ក្នុង​កិច្ច​ប្រឹង​ប្រែង​ចុង​ក្រោយ​របស់អូស្រ្តាលី​ ដើម្បី​សុំ​ការ​លើក​លែង​ទោស។​

លោក​ស្រី​ថ្លែង​ជា​អាទិ៍​ថា​ អ្វី​ដែល​អូស្រ្តាលី​ចង់​បាន​ គឺ​ឱកាស​ដើម្បី​និយាយ​គ្នា​អំពី​ជម្រើស​ផ្សេងៗ​ ដែល​អាច​ធ្វើ​បាន​អំពី​ការ​បញ្ជូន​ ឬ​ការ​ប្តូរ​អ្នក​ទោស​គ្នា​ និង​មធ្យោបាយ​គ្រប់​ផ្លូវ​ទាំង​អស់​ដែល​អាច​ជួយ​សង្គ្រោះ​ជីវិត​របស់​ជន​ជាតិ​អូស្រ្តាលី​ ២​ នាក់​នោះ។​

មន្រ្តី​ឥណ្ឌូនេស៊ី​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ការ​ប្រហារ​ជីវិត​នឹង​ប្រព្រឹត្តិ​ធ្វើ​តាម​ពេល​វេលា​កំណត់​ ដោយ​បាន​ច្រាន​ចោល​សេចក្តី​ស្នើ​របស់​លោក​ស្រី​រដ្ឋមន្រ្តី​ការ​បរទេស​ អូស្រ្តាលី​ Julie Bishop​ ដែល​បាន​និយាយ​ជា​មួយ​អ្នក​សារព័ត៌មាន​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ។​

ឥណ្ឌូនេស៊ី​ មិន​ទាន់​បាន​កំណត់​ថ្ងៃ​សម្រាប់​ប្រហារ​ជីវិត​ជនជាតិ​អូស្រ្តាលី​ ២​ នាក់​ គឺ​ Andrew​ Chan​ និង​ Myuran​ Sukumaran​ ដែល​គេ​បាន​បញ្ជូន​កាល​ពី​ថ្ងៃ​ពុធ​នេះ​ ពី​គុក​នៅ​កោះ​បាលី (Bali)​ ទៅ​កាន់​កោះ​ដែល​អ្នក​ទាំង​ ២​ ត្រូវ​ប្រហារ​ជីវិត​នៅ​ឡើយ​ទេ៕

XS
SM
MD
LG