ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ឥណ្ឌា​​សាង​សង់​ផ្លូវ​យុទ្ធសាស្រ្ត​ទៅ​តំបន់​ជម្លោះ​ព្រំដែន​ជា​មួយ​ចិន


រូបឯកសារ៖ ការដ្ឋាន​សាងសង់​ផ្លូវ​ក្រោមដី Atal របស់​ឥណ្ឌា​នៅ​​ក្នុង​រដ្ឋ Himachal Pradesh ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០។

ក្រោយ​រយៈពេល​១​ទសវត្សរ៍​នៃ​ការ​ជីក​ផ្លូវ​ក្រោម​ដីក្នុង​តំបន់​ភ្នំ​ហិម៉ាឡៃ ​(Himalayas) ​ដែលមាន​ចម្ងាយ​ជាង​៣០០០​ម៉ែត្រ​នោះ​ ប្រទេស​ឥណ្ឌា​បាន​បើក​ឲ្យ​ប្រើប្រាស់​នូវ​ផ្លូវ​យុទ្ធសាស្រ្ត​ក្រោម​ដី​មួយ ដែល​មាន​ចម្ងាយ​៩​គីឡូម៉ែត្រ​ ជា​ផ្លូវ​វាងភ្នំ​ព្រិល​ទឹក​កកក្នុង​រដូវ​ត្រជាក់​ និង​ជា​ផ្លូវ​កាត់​ដែល​អាច​ធ្វើ​ឲ្យ​ចំណេញ​ផ្លូវ​ធ្វើ​ដំណើរ​ប្រមាណ​៤៦គីឡូម៉ែត្រ​ ទៅកាន់​តំបន់​ Ladakh​ ​ជា​តំបន់​ដែលកង​ទ័ព​ប្រទេស​ឥណ្ឌា​និងចិន​ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​។

ផ្លូវ​ក្រោម​ដី Atal នេះ​ នឹង​អាច​ជួយ​ឲ្យ​ប្រទេស​ឥណ្ឌា​ ​ដាក់​ពង្រាយ​កងទ័ពនិង​ឧបករណ៍​យោធា​បាន​យ៉ាង​ឆាប់​រហ័ស​នៅ​ក្នុង​តំបន់ Ladakh។​ ដោយ​ស្ថិត​នៅ​ចន្លោះ​បន្ទាត់ព្រំ​ដែន​រវាង​ប្រទេស​ឥណ្ឌា​និង​ចិន​នោះ​ តំបន់វាល​ខ្សាច់​ដ៏​ត្រជាក់​ Ladakh ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ជើង​ប្រទេស​ឥណ្ឌា​ បាន​ក្លាយ​ជា​ចំនុច​រសើប​មួយ​ រវាងប្រទេស​ឥណ្ឌា​និង​ចិន​ ដែល​មាន​ជម្លោះលើ​បន្ទាត់​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ផ្លូវ​ក្រោម​ដី​នេះ​ ​កាល​ពី​ថ្ងៃ​សៅរ៍ នាយករដ្ឋ​មន្ត្រី​ឥណ្ឌា​លោក Narendra Modi (​ណារិនដ្រា មូឌី) ​លើក​ឡើងថា​ ការយក​ចិត្ត​ទុក​ដាក់នូវសេចក្តី​ត្រូវ​ការ​ចាំ​បាច់​ ចំពោះ​អ្នក​ដែល​ជួយ​ការ​ពារ​ប្រទេស​របស់​យើង ​គឺ​ជា​អាទិភាព​សំខាន់មួយក្នុង​ចំណោម​អទិភាព​សំខាន់​នានា​របស់​រដ្ឋាភិបាល​ឥណ្ឌា។

ទន្ទឹម​នឹង​ប្រទេស​ឥណ្ឌា​និង​ចិន​ មាន​ទស្សនៈ​ខុស​គ្នា​រឿង​ជម្លោះ​ព្រំ​ដែន​ ដែលជាបញ្ហា​ចម្បង​បង្កឲ្យមាន​ភាព​តាន​តឹង​នោះ​ រដ្ឋា​ភិបាល​ក្រុង​ប៉េកាំង​ បាន​ជំទាស់​ទៅ​នឹង​ការ​សាង​សង់ផ្លូវយ៉ា​ង​លឿន​របស់​ឥណ្ឌា​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេសចិនលោក​ Wang Wenbin បាន​ថ្លែង​ថា មិន​ពិធី​សម្ភោធផ្លូវ​របស់ឥណ្ឌាថា​ ៖

«ប្រទេស​ចិន​ មិនទទួល​ស្គាល់អ្វី​ដែល​ហៅ​ថា ​រដ្ឋបាល​ត្រួត​ត្រា​រួម​នៃ​ដែនដី​ Ladakhដែលបង្កើត​ឡើងខុស​ច្បាប់​ដោយ​ប្រទេស​ឥណ្ឌា​នោះ​។ ចិន​ជំទាស់​ទៅ​នឹង​ការ​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ ក្នុង​គោល​បំណង​គ្រប់គ្រង​ផ្នែក​យោធា​នៅ​ក្នុង​តំបន់​ជម្លោះ​ព្រំ​ដែន​នោះ»៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG