ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ឥណ្ឌា​ប្តេជ្ញាប្រឆាំង​អំពើ​ពុក​រលួយ


នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា ​Manmohan Singh និង​​លោកស្រី​ប្រធានាធិបតី Pratibha Patil ​បាន​ទៅ​ប្រជុំ​សភា​អំពី​ការប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃទី​២១កុម្ភៈ​ឆ្នាំ​២០១១។​
នាយក​រដ្ឋមន្ត្រី​​ឥណ្ឌា ​Manmohan Singh និង​​លោកស្រី​ប្រធានាធិបតី Pratibha Patil ​បាន​ទៅ​ប្រជុំ​សភា​អំពី​ការប្រឆាំង​អំពើ​ពុករលួយ​នៅ​ថ្ងៃទី​២១កុម្ភៈ​ឆ្នាំ​២០១១។​

ញូដេលី៖ រដ្ឋាភិបាល​ឥណ្ឌា​បាន​សន្យា​ថា ​នឹង​បង្កើន​កិច្ច​ខិត​ខំ​ក្នុង​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​ក្លាយ​ជា​ការ​ប្រឈម​មុខ​ដ៏​ធំ​មួយ​ដល់​ប្រទេសជាតិ។​ ប្រធានាធិបតី​ឥណ្ឌា​បានប្ដេជ្ញា​ចិត្ដ​ដូច្នោះ​ក្នុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​រដ្ឋសភាដែល​គាំង​ដំណើរ​ការកាល​ពី​ឆ្នាំ​មុន​ ពី​ព្រោះ​គណ​បក្ស​ប្រឆាំង​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ បញ្ហា​អំពើ​ពុក​រលួយ។​ រដ្ឋាភិបាលឥណ្ឌា​ក៏បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​របស់​ក្រុម​ប្រឆាំង​ ឲ្យ​មាន​ការ​ស៊ើប​អង្កេត ​មក​លើ​រឿង​អាស្រូវ​ពុករលួយ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ឥណ្ឌា។

ប្រធានាធិបតី​ Pratibha Patil​នៃ​ប្រទេស​ឥណ្ឌា ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​តាក់តែង​ច្បាប់​ នៅ​ថ្ងៃ​ច័ន្ទ​ថា​វិធានការ​ពិនិត្យ​មើល​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ត​ទល់​អំពើ​ពុករលួយនេះ​ មាន​រាប់​បញ្ចូល​ការ​ពន្លឿន​រឿងនៃ​អំពើ​ពុករលួយ​ប្រឆាំង​ក្រុម​មន្ដ្រី​រដ្ឋការ​ និង​ការ​កាត់​បន្ថយ​អំណាច​របស់​ក្រុម​រដ្ឋ​មន្ដ្រី។

លោក​ស្រី​ប្រធានាធិបតី ​មាន​ប្រសាសន៍​ទៀត​ថា​ រដ្ឋាភិបាល​បាន​សម្រេច​ថា​ នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​តម្លាភាព។

រដ្ឋសភា​នឹង​ពិភាក្សា​គ្នា ​នៅ​ក្នុង​សម័យ​ប្រជុំថ្មី ក្នុង​អំឡុងពេល​ដែល​ថវិកា​ប្រចាំ​ឆ្នាំ​នឹង​ត្រូវ​ដាក់​ជូន​ពិនិត្យ។

លោក​ស្រី​ប្រធានាធិបតី​ Pratibha Patil មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​នឹង​ប្រើ​វិធានការដើម្បី​ប្រមូល​យក​មក​វិញ​នូវ​លុយ​ខុស​ច្បាប់​ ដែល​ជន​ជាតិ​ឥណ្ឌា​ខ្លះ​ មិន​បង់​ពន្ធដារ លាក់​ទុក​លុ​យ​ដ៏​សុខសាន្ដ​នៅ​បរទេស ​ហើយ​រដ្ឋាភិបាល​ដឹង​អំពី​ការ​ប៉ះពាល់​នាំ​ឲ្យ​ខាត​បង់​ដល់​ប្រទេស​ជាតិ។​ សេចក្ដី​ថ្លែង​កត់​សម្គាល់​របស់​ប្រធានាធិបតី​ Pratibha Patil​ ​ធ្វើ​ឡើង​ចំ​ពេល​មាន​កិច្ច​ខិត​ខំ​រួម​ដោយ​ រដ្ឋ​សភា ​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​ ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញា​ចិត្ដ​របស់​ខ្លួន​ក្នុង​ការ​ប្រយុទ្ធ​ត​ទល់​នឹង​អំពើ​ពុក​រលួយ។ នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ​រឿង​អាស្រូវ​ទទួល​សំណូក​មួយ​ចំនួន​ជាប់ៗ​គ្នា​ បាន​នាំ​ឲ្យ​កខ្វក់​ដល់​រូបភាព​រដ្ឋាភិបាល។ កាល​ពី​ខែ​ធ្នូ​មុន​ គណបក្ស​ជំ​ទាស់​បាន​ធ្វើ​ពហិការ​ឈប់​ធ្វើការ​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​សម្ដែង​ការ​តវ៉ា​ប្រឆាំង​រឿង​អាស្រូវ​ទាំងនោះ។

នៅ​ក្នុង​កិច្ចខិត​ខំ​ដើម្បី​បំបែក​ភាព​ទល់​ច្រក​នីតិបញ្ញតិ រដ្ឋាភិបាល​ឥណ្ឌា​បាន​សុខ​ចិត្ដ​អនុញ្ញាត​ឲ្យ​ក្រុម​ប្រឆាំង​និង​អ្នក​តាក់​តែង​ច្បាប់​នៃ​គណបក្ស​ដឹក​នាំ​ប្រទេស​ ធ្វើ​ការ​ស៊ើប​អង្កេត​មក​លើ​ការ​លក់ទូរសព្ច​ចល័ត​ ​ដែល​ដាក់​តម្លៃ​ថោកជាង​តម្លៃ​លក់​នៅ​ក្នុង​ទីផ្សារ​ កាល​ពី​ឆ្នាំ​ ​២០០៨។ ​ការ​ខាត​បង់​ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​ច្រើន​ពាន់​ លាន​ដុល្លារ​គឺ​ជារឿង​អាស្រូវ​នយោបាយ​ដ៏​ធំ​មូយ។

រហូត​មក​ទល់​ពេល​នេះ​ គេ​មិន​បាន​ឃើញ​មាន​សេច​ក្ដី​ប្រកាស​តាម​ផ្លូវការ​អំពី​ការ​ស៊ើប​អង្កេត​នោះ​ទេ។ គេ​រំពឹង​ថា​ ការ​ស៊ើប​អង្កេត​នោះ​នឹង​បាន​ត្រូវ​ប្រកាស​ដោយ​នាយក​រដ្ឋមន្ដ្រី​ លោក​ Manmohan Singh។​លោក​នាយក​រដ្ឋមន្ដ្រី​បាន​សម្ដែង​សេចក្ដី​សង្ឃឹម​ថា ​រដ្ឋសភា​នឹង​ដំណើរ​ការ​ដ៏​រលូន​ ជា​មិន​ខាន។

“ថវិកា​ត្រូវ​យក​ទៅ​ជជែក​ដេញ​ដោល​គ្នា​និង​អនុម័ត...។ ​យើង​សង្ឃឹម​ថា​ នឹង​អាច​យក​សេច​ក្ដី​ព្រៀង​ច្បាប់​ដ៏​សំខាន់​មក​ពិនិត្យ​មើល​ដើម្បី​សម្រេច​ នៅ​ក្នុង​រដ្ឋសភា ហើយ​នេះ​ជា​សេចក្ដី​សង្ឃឹម​ដ៏​ជាក់លាក់​របស់​យើង​ ​ដូច​ដែល​ខ្ញុំ​និ​យាយ​កាល​ពីម្សិលម៉ិញ​ថា សម័យ​ប្រជុំ​នេះ​ នឹង​មាន​សន្ដិភាព ​ហើយ​នឹង​ផ្ដល់​លទ្ធផល​វិជ្ជមាន​ជាមិនខាន”។

ប្រធានាធិបតី​ ​Pratibha Patil​ ​ក៏​បាន​យក​រឿង​អតិផរណា​ខ្ពស់​មក​វែក​ញែក​ដែរ។ ​អតិផរណានេះបាន​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​លូត​លាស់​របស់​សេដ្ឋកិច្ច​ឥណ្ឌា​ និង​នាំ​ឲ្យ​មាន​ការ​ខឹង​សម្បា​រពី​សំណាក់​អ្នក​បោះឆ្នោត។

លោក​ស្រី​ប្រធានាធិបតី​មាន​ប្រសាសន៍​ទៀត​ថា​ អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​គឺ​ធ្វើ​ឲ្យ​តម្លៃ​អាហារ​ មិន​ឡើង​ថ្លៃហើយ​និង​ការពារ​ជនក្រីក្រ៕

ប្រែសម្រួលដោយអ៊ូ ធូក

XS
SM
MD
LG