ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាប់ខ្លួន​អ្នកកូដកម្ម​បង្អត់​អាហារ​ដើម្បី​ប្រឆាំង​អំពើ​ពុករលួយ​ បង្ក​ឲ្យ​មាន​កំហឹង​នៅក្នុង​ប្រទេស​ឥណ្ឌា


ប៉ូលីស​បំបែក​ជួរ​អ្នក​គាំ​ទ្រ​សកម្ម​ជន​ លោក​អាន់ណា​ ហាស្សារ៉េ​​ដែល​ខំ​​ប្រឹង​ប្រែង​រាំង​ខ្ទប់​រថយន្ដ​ដឹក​លោក​ ក្រោយ​ពី​លោក​ត្រូវ​បាន​ប៉ូលីស​ចាប់​នៅ​ទីក្រុង​ញូ​ដេលី​​ នៅ​ថ្ងៃ​ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០១១​។​លោក​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​បង្អត់​អាហារ​។
ប៉ូលីស​បំបែក​ជួរ​អ្នក​គាំ​ទ្រ​សកម្ម​ជន​ លោក​អាន់ណា​ ហាស្សារ៉េ​​ដែល​ខំ​​ប្រឹង​ប្រែង​រាំង​ខ្ទប់​រថយន្ដ​ដឹក​លោក​ ក្រោយ​ពី​លោក​ត្រូវ​បាន​ប៉ូលីស​ចាប់​នៅ​ទីក្រុង​ញូ​ដេលី​​ នៅ​ថ្ងៃ​ទី​១៦​ ខែ​សីហា​ ឆ្នាំ​២០១១​។​លោក​ប្រឆាំង​អំពើ​ពុក​រលួយ​ ដោយ​បង្អត់​អាហារ​។

ប៉ូលីស​បាន​ចាប់ខ្លួន​សកម្មជន​កំពូល​ម្នាក់​ក្នុងចំណោម​សកម្មជន​កំពូល​ផ្សេងៗ​ទៀត​របស់​ប្រទេស​ឥណ្ឌា ដោយសារ​គាត់​គ្រោងនឹង​ចាប់ផ្តើម​ធ្វើ​ កូដកម្ម​បង្អត់​អាហារ​ដើម្បី​គាំទ្រ​ឲ្យមាន​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​ដែល​មាន​ប្រសិទ្ធិភាព​ជាងមុន។​ ការឃុំឃាំង​លោក​ អាន់ណា​ ហាស្សារ៉េ​ (Anna Hazare)​ កាលពី​ថ្ងៃអង្គារ​ បាន​នាំឲ្យ​មាន​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​រដ្ឋធានី​ប្រទេស​ឥណ្ឌា​ ប៉ុន្តែ​មន្ត្រីរដ្ឋការ​ឥណ្ឌា​នៅតែ​ការពារ​នូវ​សេចក្តីសម្រេច​ក្នុងការ​ឃុំឃាំង​សកម្មជន​រូបនេះ​ ដោយសារ​លោក​ ហាស្សារ៉េ​ (Hazare)​ ចាប់ផ្តើម​នូវ​អ្វី​ដែល​លោក​ហៅថា​ ការប្រយុទ្ធ​ដើម្បី​ឯករាជ្យ​លើក​ទី​២។

កាលពី​ថ្ងៃអង្គារ​ អ្នកតវ៉ា​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​គ្នា​នៅក្នុង​ទីក្រុង​ញូដេលី​ដើម្បី​ថ្កោលទោស​ទៅលើ​ការដាក់ឃុំ​របស់​ប៉ូលីស​ចំពោះ​សកម្មជន​សង្គម​លោក​ អាន់ណា​ ហាស្សារ៉េ​ ដែល​មាន​អាយុ​ ៧៤ ឆ្នាំ។​ ចំនួន​អ្នកតវ៉ា​បាន​បន្ត​កើនឡើង​រហូតដល់​ពេលល្ងាច​ ខណៈ​ក្រុមអ្នកតវ៉ា​ ស្រដៀងគ្នា​នេះ​ដែរ​បាន​ផុសឡើង​នៅ​ពាសពេញ​ប្រទេស។

លោក​ ហាស្សារ៉េ​ ទើបតែ​បាន​ចាប់ផ្តើម​នូវ​អ្វី​ដែល​គាត់​ហៅថា​ “ការបង្អត់​អាហារ​ដល់​ស្លាប់​” ដែល​ផុសគំនិត​តាម​លោក​ ហ្គាន់ឌី​ (Gandhi)​ ដើម្បី​គាំទ្រ​ឲ្យមាន​ច្បាប់​ថ្មី​ដ៏​ខ្លាំងក្លា​មួយ​ក្នុងការ​ប្រឆាំង​អំពើ​ពុករលួយ។​ ពួកមន្ត្រី​និយាយ​ថា​ គាត់​កំពុង​ជាប់​ឃុំ​រយៈពេល​ ៧​ ថ្ងៃ​ ដែល​សម្រេច​ដោយ​តុលាការ។

រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ឥណ្ឌា​ លោក​ ភី. ឈីដាំបារ៉ាំ​ (P. Chidambaram)​ បាន​សង្កត់ធ្ងន់​ថា​ការ​សម្រេចឃុំឃាំង​លោក​ ហាស្សារ៉េ​ (Hazare)​ គឺ​ធ្វើឡើង​ ដោយ​ប៉ូលីស​ក្នុង​តំបន់​ ប៉ុន្តែ​គាត់​បាន​ការពារ​ទង្វើ​នេះ។​ លោកបាន​ហៅ​ទង្វើ​នេះ​ថា​ជា​ «កាតព្វកិច្ច​ដ៏​ឈឺចាប់​» ដែល​ប៉ូលីស​តម្រូវឲ្យ​បំពេញ​ បន្ទាប់​ពី​លោក​ ហាស្សារ៉េ​ (Hazare)​ បាន​ប្រាប់​លោកថា​ លោក​នឹង​បដិសេធ​ទទួលយក​លក្ខខណ្ឌ​ដែល​កំណត់​ ឲ្យ​ការតវ៉ា​មាន​រយៈពេល​ត្រឹមតែ​៣​ថ្ងៃ​ និង​ អ្នកតវ៉ា​មិនឲ្យ​លើស​ពី​ ៥,០០០​ នាក់​នោះ។

«លោក​និយាយ​ថា លោកបន្ត​បដិសេធ​បញ្ជា​ទាំងនោះ។​ នៅត្រង់​ចំនុច​នេះ​ប៉ូលីស​ បាន​សន្មត់​ថា​ លោក និង​អ្នកគាំទ្រ​របស់លោកនឹង​ប្រព្រឹត្ត​នូវ​សកម្មភាព​ដ៏ហ្មត់ចត់​មួយ​ដែល​ផ្ទុយនឹង​ផ្លូវច្បាប់​ ហើយ​វា​អាចមានគ្រោះថ្នាក់​ដល់​សន្តិភាព»។

កូដកម្ម​បង្អត់​អាហារ​ស្រដៀងគ្នា​នេះ​ ដែល​ដឹកនាំ​ដោយ​លោក​ ហាស្សារ៉េ​ កាលពី​ខែមេសា​មាន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ប៉ុន្តែ​បាន​ដាក់​សម្ពាធ​ ទៅលើ​រដ្ឋាភិបាល​ឲ្យ​បង្កើត​ច្បាប់​ស្តីពី​ការបង្កើត​អង្គការ​សង្គមស៊ីវិល​ដើម្បី​ត្រួតពិនិត្យ​ និង​ បង្ក្រាប​អំពើ​ពុករលួយ​នយោបាយ។​ លោក​ ហាស្សារ៉េ​ មាន​ប្រសាសន៍​ថា​ សំណើច្បាប់​របស់​រដ្ឋាភិបាល​ខ្សោយ​ខ្លាំងណាស់​ ហើយ​លោក ទាមទារ​ឲ្យមាន​ច្បាប់​មួយ​ដែល​សូម្បីតែ​នាយករដ្ឋមន្រ្តី​ឥណ្ឌា​ និង​សមាជិក​ តុលាការ​ក៏អាច​ប្រឈមនឹង​ការដាក់ទោសទណ្ឌ​ពី​អង្គភាព​ប្រឆាំងនឹង​អំពើ​ពុករលួយ​ដែរ។

កាលពី​ថ្ងៃអង្គារ​ មេដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​សមាជ​កាន់អំណាច​នៅក្នុង​ ប្រទេស​ឥណ្ឌា​បាន​បញ្ចាក់​នូវ​ការអះអាង​របស់ខ្លួន​ម្តងទៀត​ថា​ សភា​គឺជា​ស្ថាប័ន​ ដែល​ទទួលស្គាល់​តែមួយគត់​សម្រាប់​ការពង្រាង​ច្បាប់​ថ្មី។​ រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ឈីដាំបារ៉ាំ​ (Chidambaram)​ បាន​បដិសេធ​អំណះអំណាង​ដែល​ថា ប៉ូលីស​បាន​ គាបសង្កត់​សិទ្ធិ​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៃ​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​សាមញ្ញ​ ក្រោម​សម្ពាធ​របស់​រដ្ឋាភិបាល។​ លោកនិយាយ​ថា អាជ្ញាធរ​បាន​ចំណាយ​ពេល​ ជាច្រើនខែ​ដើម្បី​ព្យាយាម​ចរចារ​លើ​លក្ខខណ្ឌ​គ្រប់គ្រង​ហ្វូង​មនុស្ស​ឲ្យបាន​សមរម្យ​សម្រាប់​ការតវ៉ា​របស់​លោក​ ហាស្សារ៉េ​ ​។

«គ្មាន​កន្លែង​ណាមួយ​លើ​ពិភពលោក​ដែល​ការតវ៉ា​ត្រូវបាន​អនុញ្ញាតិ​ឲ្យ​ដោយ​មិនមាន​លក្ខខណ្ឌ​នោះទេ។​ នេះ​ជា​រដ្ឋធានី​របស់​ប្រទេស​ឥណ្ឌា»។

ភ្លាមៗ​បន្ទាប់ពី​លោក​ ហាស្សារ៉េ​ ​ត្រូវបាន​ដាក់ឃុំ​ អ្នកគាំទ្រ​របស់​លោក​បាន​ចេញផ្សាយ​វីដេអូ​លើ​គេហទំព័រ​ YouTube​ បង្ហាញ​ថា​គាត់​បាន​រំពឹងទុក​និង​ គ្រោងទុក​រួចមកហើយ​អំពី​ការចាប់ខ្លួន​របស់​លោក។

លោក​ ហាស្សារ៉េ​ និយាយ​ថា​ «ខ្ញុំ​ត្រូវបាន​គេ​ចាប់ខ្លួន»។​ លោក​សួរ​ថា​ «តើ​ការចាប់ខ្លួន​នេះ​អាច​បណ្តាលឲ្យ​បញ្ចប់​នូវ​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​ ឬ​យ៉ាងណា?»​។​លោក​បាន​បន្ត​ថា​ «កុំឲ្យ​រឿង​នេះ​កើតឡើង​ឲ្យសោះ»។​ លោកនិយាយ​ថា​ «ពេលវេលា​នឹង​មកដល់​នៅពេល​ដែល​គ្មាន​កន្លែង​ទំនេរ​សល់​នៅក្នុង​គុក​នៅក្នុង​ប្រទេស​ប៉ុន្តែ​សូមរក្សា​ចលនា​តវ៉ា​ឲ្យនៅ​អហិង្សា​ដដែល»។

កំហឹង​របស់​ប្រជាពលរដ្ឋ​លើ​អំពើ​ពុករលួយ​ក្នុង​ប្រទេស​ឥណ្ឌា​មាន​ការកើនឡើង​ជា​បន្តបន្ទាប់​ក្នុង​អំឡុងពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ ដោយសារតែ​មាន​របាយការណ៍​ ផ្សេងៗ​អំពី​រឿងអាស្រូវ​ការ​រីក​សាយភាយ​អំពើ​ពុករលួយ​អស់​ពី​មួយ​ទៅ​មួយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាតិ។

រដ្ឋសភា​ទាំងពីរ​ថ្នាក់​របស់​ប្រទេស​ឥណ្ឌា​បាន​បញ្ចប់​ការប្រជុំ​ជា​បណ្តោះអាសន្ន​ មុន​ការកំណត់​ដោយសារ​ភាពចម្រូងចម្រាស់​ទាក់ទិននឹង​ការឃុំឃាំង​លោក​ ហាស្សារ៉េ​ ​។

ឥឡូវនេះ​ ភាពគំរាមកំហែង​នៃ​ការជាប់គាំង​ដែល​អាច​កើតឡើង​ លេចឡើង​ ប្រកបដោយ​គ្រោះថ្នាក់​លើ​អង្គនីតិបញ្ញត្តិ​ ខណៈ​ដែល​បក្ស​ប្រឆាំង​ដ៏​មាន​ ភាពជឿជាក់​មួយបាន​ចាប់ផ្តើម​ចោទប្រកាន់​បក្ស​កាន់​អំណាច​ថា​បាន​ដក​សិទ្ធិ​ពលរដ្ឋ​ពី​អ្នកតវ៉ា៕

ប្រែ​សម្រួល​ដោយ ភី​ សុភាដា

XS
SM
MD
LG