ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកអ៊ូ វីរៈ៖ ​គ្រប់​គ្នា​ខ្លាច​គុក​ តែ​ប្រទេស​ប្រេះឆា ​និង​ជូរចត់​ក៏​គួរ​ឱ្យ​ខ្លាច​ដែរ

កុ្រមសកម្មជនដីធ្លីតវ៉ាប្រឆាំងនឹងការសួរយកចម្លើយពីមន្ត្រីសិទ្ធិមនុស្សសមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីគណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលធ្វើឡើងដោយតុលាការដំបូងក្រុងភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ២០១៦។ (ហ៊ុល រស្មី/VOA)

លោក អ៊ូ វីរៈ ​បាន​សម្តែង​ការ​សោកស្តាយ​ និង​ខក​ចិត្ត​ចំពោះ​កម្តៅ​នយោបាយ​ ដែល​ចេះ​តែ​កើនឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ​ លោក​ថា មិនមាន​ការ​ភ្ញាក់ផ្អើល​ទាំងស្រុង​ទេ​ ដោយ​សារ​វា​ជា​យុទ្ធសាស្រ្ត​ដែល​គណបក្ស​នយោបាយ​ប្រើ​ប្រាស់​ដើម្បី​យក​ប្រៀបលើ​គ្នា ​នៅ​មុន​ពេល​ការ​បោះឆ្នោត​ជិត​មក​ដល់​ក្នុង​ពេល​ខាងមុខ​ប៉ុណ្ណោះ។

សូម​ស្តាប់​កម្មវិធី Hello VOA ទាំង​ស្រុង​ខាង​ក្រោម​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​មាន​អ្នក​ការពារ​សិទ្ធិ​មនុស្ស ​មន្ត្រី​រៀបចំ​ការបោះឆ្នោត ​អ្នក​វិភាគឯករាជ្យ ​មន្ត្រី​អង្គការ​សហប្រជាជាតិ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង ​កំពុង​រង​ការប្តឹងផ្តល់ ​និង​ចោទ​ប្រកាន់​ពី​គណបក្ស​កាន់​អំណាច​ពី​រដ្ឋាភិបាល​និង​ពី​នារីម្នាក់ ​ដែល​អះអាង​ថា​ ជា​អតីត​ស្រី​កំណាន់​លួចលាក់​របស់​លោក​ កឹម សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​ក៏ដូចជា​ពី​អតីត​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ម្នាក់​ផង​ដែរ។

កំដៅ​នយោបាយ​ដែល​ដុត​បញ្ឆេះ​ដោយ​មាន​ការ​ប្រើប្រាស់​យន្តការ​តុលាការ​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ កំពុង​តែ​ឡើង​កម្តៅ​ជានិច្ច​ ក្នុង​ពេល​ដែល​ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ នៅ​ឆ្នាំ​ក្រោយ ​និង​ការ​បោះឆ្នោត​ជាតិ​នៅ​ពីរឆ្នាំ​ទៀត។

លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)
លោក ​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត ​ដែល​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​ក្នុង​ប្រទេស​កម្ពុជា ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA កាលពី​ថ្ងៃច័ន្ទ ទី២ ខែឧសភា ឆ្នាំ២០១៦​។ (ឡេង ឡែន/VOA)

លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA ​នៅថ្ងៃ​ច័ន្ទ​នេះ​ថា៖​«អ្វីដែល​គ្រោះថ្នាក់​សម្រាប់​ប្រទេស​កម្ពុជា​ ឬ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​របស់​យើង​ គឺ​ជារឿង​មួយ​ដែល​យើង​ខក​ចិត្ត​ផង​ដែរ​ ព្រោះ​អ្វី មាន​មនុស្ស​ច្រើន​ណាស់​រួមទាំង​ប្រជាពលរដ្ឋ​ ឥឡូវនេះ​យុវជន​បាន​ព្យាយាម​ជំរុញ​ឱ្យ​មាន​ការ​គោរព​នូវ​សិទ្ធិ​មនុស្ស​ ជំរុញ​ឱ្យ​មានការ​ដើរ​តាម​មាគ៌ា​ប្រជាធិបតេយ្យ​ ជំរុញ​ឱ្យ​មាន​វប្បធម៌​នយោបាយ​មួយ​ថ្មី​ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ ពេល​ណា​ដែល​យើង​ឃើញ​មាន​ការ​ដើរ​ថយ​បែប​នេះ​ អ្នក​ដែល​ប្រឹង​ប្រែង​ទាំងឡាយ​រមែង​តែងតែ​ខកចិត្ត‍»។

លោក ​អ៊ូ វីរៈ​ ក៏​កំពុង​ត្រូវ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្តឹង​ពីបទ​បរិហាកេរ្តិ៍​ផងដែរ ​ដោយ​សារ​អត្ថាធិប្បាយ​របស់​លោក​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ កាលពី​ចុង​ខែ​មុន ដែល​លោក​មើល​ឃើញ​ថា​ ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​ កឹម សុខា ​កំពុង​រង​«ការគាបសង្កត់​ខ្លាំង​មែនទែន‍» ​ហើយ​ថា​ វា​ជា​យុទ្ធសាស្រ្ត​របស់​គណបក្ស​កាន់​អំណាច។ ប៉ុន្តែ​ លោក​ព្រមាន​ថា​ វា​អាច​នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់​អំណាច​បាត់​បង់​ប្រជាប្រិយ៍ភាព​ទៅវិញ​ទេ​ ដោយ​សារ​តែ​សូម្បី​តែ​មន្ត្រី​ក្នុង​បក្ស​នេះ​ក៏​មិន​ពេញ​ចិត្ត​វិធីសាស្រ្ត​នេះ​ដែរ។

លោក​យល់​ថា​ ការ​ផ្តល់​សារៈ​សំខាន់​លើ​រឿង​រ៉ាវ​ស្នេហា​លួចលាក់​របស់​ថ្នាក់​ដឹកនាំ​បក្ស​នយោបាយ​ បាន​ធ្វើ​ឱ្យ​លុប​បាត់​នូវ​ការ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ​ដែល​បាន​ធ្វើ​កាលពី​ដើម​អណត្តិ​នេះ។

លោក​ អ៊ូ វីរៈ​ ចាត់​ទុក​ថា​ ការ​លើក​ឡើង​កន្លង​មក​គឺ​ជា​សិទ្ធិ​ក្នុងការ​បញ្ចេញ​មតិ​ដែល​ច្បាប់​បាន​អនុញ្ញាត។ ​យ៉ាង​ណា​ក៏ដោយ ​លោក​ថា​ លោក​បាន​ត្រៀម​ខ្លួន​ដើម្បី​ទប់​ទល់​តាម​ផ្លូវ​តុលាការ​ បើ​ទោះបី​ជា​មិន​មាន​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ក៏ដោយ។

«មនុស្ស​គេ​ខ្លាច​គុក​ គេ​ខ្លាច​អ្វី ទាំង​អស់​ ប៉ុន្តែ​យើង​ប្រជាពលរដ្ឋ​គ្រប់ៗគ្នា​ជា​កូន​ខ្មែរ​មួយ​រូប​ដែរ​ យើង​គួរតែ​ខ្លាច​ប្រទេស​យើង​ ដើរ​ចូល​ក្នុង​អន្លុង​ដ៏​ជូរចត់ ​ដែល​យើង​ធ្លាប់​ដើរ​រួច​ទៅហើយ។ ដោយ​សារ​តែ​ខ្លាច​យើង​ដើរ​ក្នុង​អន្លុង​ប្រេះឆា ​អន្លុង​ជូរចត់​ហ្នឹង​ហើយ​បាន​ខ្ញុំ​ព្យាយាម​ប្រឹងប្រែង​នៅតែ​បន្ត​ការងារ​ខ្ញុំ​ ហើយ​នឹង​បេសកកម្ម​ខ្ញុំ​ដដែល‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG