ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖ ព្រះរាជ​ពិធី​បុណ្យ​ព្រះសព​​ព្រះមហាក្សត្រិយានី ​Elizabeth ​ទី២ នៃ​ចក្រភព​អង់គ្លេស

ព្រះសព​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី២ នៃ​ចក្រភព​អង់គ្លេស ត្រូវ​បញ្ចុះ​ជា​លក្ខណៈ​ឯកជន​ជិត​ព្រះសព​របស់​ព្រះអង្គម្ចាស់ Philip ដែល​ជា​ព្រះស្វាមី​របស់​ព្រះអង្គ កាល​ពីរសៀល​ថ្ងៃ​ចន្ទ​នៅ​ឯ​ព្រះ​វិហារ St. George's Chapelនៅ​ក្នុង​បរិវេណ​ព្រះរាជដំណាក់ Windsor Castle ជាយ​រាជធានី​ឡុងដ៍​របស់​ចក្រភព​អង់គ្លេស។ មុន​នោះ​នៅព្រឹក​ថ្ងៃ​ចន្ទ ពិធី​បុណ្យ​សព​ផ្លូវរដ្ឋ​នៃ​ព្រះសព​ព្រះមហាក្សត្រិយានី ​Elizabeth ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ដោយ​ចាប់​ផ្តើម​ដំបូង​នៅ​ព្រះវិហារ​គ្រិស្តសាសនា Westminster Abbey និង​ដោយ​មាន​ការ​ចូលរួម​ពី​រាជវង្សានុវង្ស និង​មេដឹកនាំ​នានា​ពី​ជុំវិញ​ពិភពលោក រួម​ទាំង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden៕


XS
SM
MD
LG