ចៅក្រមសហព័ន្ធមួយរូបបានច្រានចោលរឿងក្តីកាំភ្លើងប្រឆាំងលោក Hunter Biden កាលពីថ្ងៃអង្គារ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានលើកលែងទោសដល់កូនប្រុសរបស់លោក។
ចៅក្រមសាលាដំបូងសហព័ន្ធអ្នកស្រី Maryellen Noreika បានបិទរឿងក្តីនេះមួយសប្តាហ៍មុនលោក Hunter Biden ត្រូវកាត់ទោស។ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារ២៥ឆ្នាំ ទោះបីជានេះជាបទល្មើសលើកទី១របស់លោកដែលលោកទំនងនឹងត្រូវជាប់ពន្ធនាគាររយៈពេលខ្លីជាងនេះឆ្ងាយឬអាចជៀសការជាប់ពន្ធនាគារទាំងស្រុងតែម្តង។
ក្រុមរដ្ឋអាជ្ញាប្រឆាំងនឹងការច្រានចោលរឿងក្តីនេះ ដោយប្រកែកក្នុងឯកសារតុលាការថា ការលើកលែងទោសមួយមិនគួរណាអាចលុបចោទរឿងក្តី ប្រៀបដូចមិនបានកើតមានឡើងទាល់តែសោះនោះទេ។ លោក Hunter Biden ត្រូវបានផ្តន្ទាទោសលើបទល្មើសព្រហ្មទណ្ឌចំនួន៣ បន្ទាប់ពីលោកបាននិយាយកុហកលើឯកសារសហព័ន្ធមួយអំពីការទិញកាំភ្លើងនៅរដ្ឋ Delaware ដោយនិយាយថាលោកមិនមែនជាអ្នកប្រើប្រាស់គ្រឿងញៀនទេក្នុងឆ្នាំ២០១៨ ដែលជាអំឡុងពេលមួយដែលលោកបានទទួលស្គាល់ថាលោកញៀនថ្នាំ៕
វេទិកាបញ្ចេញមតិ