ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុករ​ស៊ែប៊ី​រាប់​រយ​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​​ប្រធានាធិបតី​ចំពោះ​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ​កាន់​តែ​ខ្លាំង​


អ្នក​គាំទ្រ​ប្រឆាំង​ចូល​រួម​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​ស៊ែប៊ី​លោក Aleksandar Vucic និង​រដ្ឋាភិបាល​របស់​លោក​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩ នៅ​ក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ប៊ែលក្រាដ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២០។
អ្នក​គាំទ្រ​ប្រឆាំង​ចូល​រួម​បាតុកម្ម​ប្រឆាំង​ប្រធានាធិបតី​ស៊ែប៊ី​លោក Aleksandar Vucic និង​រដ្ឋាភិបាល​របស់​លោក​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩ នៅ​ក្រៅ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​ប៊ែលក្រាដ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២០។

នៅ​ប្រទេស​ស៊ែរប៊ី​ក្នុង​ភាគ​ខាង​កើត​ទ្វីប​អឺរ៉ុប មាន​មនុស្ស​រាប់​រយ​នាក់​បាន​ចេញ​តាម​ដង​ផ្លូវ​នៃ​រដ្ឋធានី​ប៊ែលក្រាដ (Belgrade) កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Aleksandar Vucic ដែល​ពួក​គេ​បាន​ចោទ​ប្រកាន់​ថា​បាន​រឹតត្បិត​សេរីភាព​បែប​ប្រជាធិបតេយ្យ​របស់​ពួក​គេ។

ការ​តវ៉ា​នៅ​មុខ​វិមាន​ប្រធានាធិបតី​នេះ​កើត​ឡើង​តែ​មួយ​ថ្ងៃ​ក្រោយ​ពី​អាជ្ញាធរ​បាន​ដក​បម្រាម​រឹតត្បិត​ដែល​ត្រូវ​បាន​ដាក់​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។​

ប៉ុន្តែ​ពលរដ្ឋ​ដែល​តវ៉ា​និយាយ​ថា ពួក​គេ​ធ្វើ​ការ​តវ៉ា​មិនមែន​ចំពោះ​តែ​ការ​រឹតត្បិត​សេរីភាព​ក្នុង​អំឡុង​វិបត្តិ​កូវីដ១៩​ប៉ុណ្ណោះ​ទេ។

ក្រុមអ្នក​ប្រឆាំង​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី Vucic ថា​បាន​ប្រើប្រាស់​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ដែល​ត្រូវ​បាន​ដាក់​ក្នុង​ពេល​មាន​វិបត្តិ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​នេះ ដើម្បី​ពង្រឹង​អំណាច​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ក្នុង​ខែ​មិថុនា​ខាង​មុខ ប៉ុន្តែ​ប្រធានាធិបតី Vucic បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

​បាតុករដែល​ដឹកនាំ​ដោយ​មេដឹកនាំ​ប្រឆាំងនេះ ក៏​ព្យាយាម​សម្រុក​ចូល​បរិមាន​វិមាន​ប្រធានាធិបតី​ដោយ​អ្នក​យាម​មិន​បាន​រារំាង។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ខ្លះ​បាន​ប្រកាស​ពី​ការ​ធ្វើ​ពហិការ​មិន​ចូល​រួម​ការ​បោះឆ្នោត​ខែ​មិថុនា ដោយ​សារ​ពួក​គេ​អះអាង​ថា​មិន​មាន​សេរីភាព​និង​យុត្តធម៌ ដោយ​បាន​ចោទ​ប្រកាន់​ប្រធានាធិបតី Vucic​ ថា​បានគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ឲ្យ​មាន​សំឡេង​រិះគន់៕

XS
SM
MD
LG