ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពល​រដ្ឋ​ខ្មែរ​រាប់រយ​នាក់​ចាំ​ទទួល​កញ្ចប់​លុយ​ពី​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិ​ពល​ម្នាក់​សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន​និង​​វៀតណាម


ប្រជាពលរដ្ឋកម្ពុជាកំពុងរង់ចាំនៅខាងមុខក្លោងទ្វារគេហដ្ឋានរបស់ លោកឧកញ៉ាសុខ គង់កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ដើម្បីទទួលអាំងប៉ាវមុននឹងពិធីបុណ្យចូលឆ្នាំចិន វៀតណាមចូលមកដល់ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា។(ទុំ ម្លិះ/VOA)

ប្រ​ជាពល​រដ្ឋ​ខ្មែរ​​​ដែល​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ​បាន​ធ្វើ​ដំណើរ​មក​ទទួល​ប្រាក់​អំណោយ ក្នុងកញ្ចប់​ក្រហម​ដោយ​សេច​ក្តី​ត្រេកអរ​ ​ហើយ​​ម្នាក់ៗ​ទទួល​បាន​​ពីរ​ម៉ឺន​រៀល។

ព្រឹក​ថ្ងៃអង្គារ​នេះ​ ​ពលរដ្ឋ​កម្ពុជា​រាប់​រយ​នាក់​រួម​ទាំង​ប៉ូលិស​ចរាចរ​និង​កង​កម្លាំង​សន្តិសុខ​ជា​ច្រើន​ក្នុង​ឯក​សណ្ឋាន​បាន​ប្រមូល​ផ្តុំ​នៅ​មុខ​គេហដ្ឋាន​របស់​ ​លោក ​សុខ គង់អ្នកជំនួញ​ដ៏មាន​ឥទ្ធិពល​ ​ដែល​ស្និទ​នឹង​រដ្ឋា​ភិបាល​ ​ដើម្បី​ទទួល​អាំង​ប៉ាវ​ ​ឬ​កញ្ចប់​លុយ​ ​សំរាប់​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​វៀតណាម​ ​ដែល​ខិត​ចូល​មក​ដល់។

តាម​ការឱ្យ​ដឹង​របស់​ពលរដ្ឋ​ដែល​រង់ចំា​ទទួល​កញ្ចប់​លុយ​ ​ឱ្យ​ដឹង​ថា​ការចែក​លុយ​ដើម្បី​អបអរ​ចូល​ឆ្នាំចិន​ ​វៀតណាម​នេះ​ ​បាន​ធ្វើ​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ខាង​មុខ​គេ​ហដ្ឋាន​របស់​លោក សុខ គង់​ ​ដែល​មាន​ទីតាំងលើ​មហាវិថី​ព្រះ​នរោត្តម​ខាង​ជើង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ។​ ​ប្រជាជន​ខ្មែរ​រាប់រយ​នាក់រួម​ទាំង​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ​ ​បាន​មក​ធ្វើ​ការ​រង់ចាំ​ទទួល​ប្រាក់​អំណោយ​ដែល​បណ្តាល​ឲ្យ​ ​ចរាចរ​នៅ​តាម​ដងវិថី​ព្រះ​នរោត្តម​បាន​មាន​ការកក​ស្ទះ​ផង​ដែរ។​

ប្រ​ជាពល​រដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ​បាន​ធ្វើ​ដំណើរ​មក​ទទួល​ប្រាក់​អំណោយ ក្នុងកញ្ចប់​ក្រហម​ដោយ​សេច​ក្តី​ត្រេកអរ​ ​ហើយម្នាក់ៗ​ទទួល​បានពីរ​ម៉ឺន​រៀល។​ ​អ្នក​ដែល​ទើប​តែ​ទទួល​កញ្ចប់​លុយ​ពណ៌​ក្រហម​ជា​ច្រើន​នាក់​បាន​ប្រាប់​ ​VOA​ ​ថា​ថវិកា​ដែល​ពួក​គេ​បាន​ទទួល​គឺ​តិចពី​រាល់ឆ្នាំ​ ​ដែល​ប្រជា​ជន​ខ្មែរ​ម្នាក់ៗ​ទទួល​បាន​ដល់​ទៅ​៤ម៉ឺន​រៀល​ ​ឬ​ ​១០ម៉ឺន​រៀល​ឯណោះ។

ប្រជា​ជន​ខ្មែរ​កាត់​ចិន​ វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជាមួយ​ចំនួន​ធំ​កំពុង​រៀបចំ​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ​វៀត​ណាម​ជារៀង​រាល់​ឆ្នាំ​ ​ដោយ​ធ្វើការ​សែន​ព្រែន​រំឮក​វិញ្ញាណក្ខន្ធ​ដូនតា​ចិន​របស់​ខ្លួន​តាម​ទំនៀម​ទម្លាប់​ ​និង​មាន​ការ​ចែក​អាំង​ប៉ាវ​ ឬ​កញ្ចប់​លុយ​ ​រួមទាំង​របាំតោ​ ​ឬ​ ​ម៉ុងសាយ​ដើម្បី​មាន​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី។​ ​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ​ ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន​ ​វៀតណាម​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​០៤ ខែកុម្ភៈ​ ​ឆ្នាំ​២០១៩​ខាង​មុខ៕​

XS
SM
MD
LG