កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ប្រជាពលរដ្ឋកម្ពុជារាប់រយនាក់បានមកឈរចាំនៅខាងមុខគេហដ្ឋានរបស់លោកឧកញ៉ាសុខ គង់ ដែលស្និទស្នាលជាមួយនឹងរដ្ឋាភិបាល ដើម្បីទទួលអាំងប៉ាវខណដែលពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខិតចូលមកដល់។ តាមការឪ្យដឹង ការចែកអាំងប៉ាវនៅខាងមុខគេហដ្ឋានរបស់លោកឧកញ៉ាសុខ គង់ ដែលមានទីតាំងលើមហាវិថីព្រះនរោត្តមខាងជើងវិទ្យាល័យព្រះស៊ីសុវត្ថិ ត្រូវបានធ្វើច្រើនឆ្នាំមកហើយ ដែលប្រជាពលរដ្ឋម្នាក់ទទួលបានម្នាក់ពីរម៉ឺនរៀលនៅក្នុងឆ្នាំ២០១៩នេះ។ ខាងក្រោមជារូបភាពខ្លះដែលក្រុមការងារ VOA ខ្មែរបានផ្តិតយក។