ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ៖ បក្ស​ប្រជាជន​មាន​មេ​ថ្មី​តែ​ពិបាក​លុប​កេរ្តិ៍ឈ្មោះ​អតីតកាល

  • ម៉ែន​ គឹមសេង

រូបឯកសារ៖ គណបក្សប្រជាជនកម្ពុជា​ ​ប្រារព្ធខួប​​៧ មករា លើកទី៣៥។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ដ៏យូរ​នៅតែ​​ជួបប្រទះ​​ការ​លំបាក​ក្នុងការ​លុបលាង​កេរ្តិ៍​​ឈ្មោះ​ថា​ជា​គណបក្ស​ដែល​ជាប់​កេរិ៍​ដំណែល​​​កុម្មុយនិស្ត​ទោះបី​ជា​ពេលនេះ​មាន​មេដឹកនាំ​ថ្មីក៏ដោយ។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ដ៏យូរ​នៅតែជួបប្រទះការ​លំបាក​ក្នុងការ​លុបលាង​កេរ្តិ៍ឈ្មោះ​ថា​ជា​គណបក្ស​ដែល​ជាប់​កេរិ៍​ដំណែល​កុម្មុយនិស្ត​ទោះបី​ជា​ពេលនេះ​មាន​មេដឹកនាំ​ថ្មីក៏ដោយ។ រីឯការងាក​ចេញ​ពី​ប្រទេស​វៀតណាម​ក៏​ជា​ការ​លំបាក​ដោយ​សារ​តែ​ទំនាក់​ទំនង​ផ្នែក​យោធា​ដែល​ប្រទេស​ទាំងពីរមាន។ នេះបើតាមការបញ្ជាក់​របស់​អ្នក​វិភាគ​គោល​នយោបាយ​ក្នុ​ង​ប្រទេស​កម្ពុជា។​

លោក​អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​
លោក​អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​

​លោក​ អ៊ូ វីរៈ ប្រធាន​វេទិការ​អនាគត​បាន​បន្ថែម​ថាការបញ្ចូលសមាសភាព​ដឹកនាំ​ថ្មី​ទៅក្នុង​គណបក្ស​កាន់​អំណាច​ដែល​គេ​បាន​ធ្វើ​ក្នុង​ពេល​កន្លង​មក​នេះប្រៀបដូច​ជា​ការជំរុញ​ឱ្យ​គណបក្ស​នេះ មាន​ឯករាជ្យភាពបន្តិច​ពី​ការជំពាក់​គុណ​៧មករា​ដែល​ប្រទេស​វៀតណាម​បាន​ជួយ​ឱ្យថ្នាក់​ដឹកនាំ​គណបក្ស​នេះ ចូលកាន់​អំណាច​ក្នុង​ឆ្នាំ​១៩៧៩។

លោក​បន្ថែម​ថា៖ «កេរិ៍​ដំណែល​មួយ​នេះ​ទោះបី​ជា​គណបក្ស​ប្រជាជន​ខិតខំប្រឹង​យ៉ាងណាក៏ ហាក់​ដូច​ជាមិន​រួចផុត​ពីរូបភាព​មួយ​ហ្នឹង​ដែរ‍»។​

កាលពី​ខែ​មិថុនា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន​ ត្រូវ​បាន​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​នៃ​គណបក្ស​បោះឆ្នោត​ជ្រើសរើស​ឱ្យ​ជាប់​ជា​ប្រធាន​គណបក្ស​ជាផ្លូវ​ការ​ហើយ​បាន​បន្ថែម​អនុប្រធាន​គណបក្ស​ដល់​ទៅ​ពីរ​នាក់​គឺ លោក​សាយ ឈុំ និង​លោក​ស ខេង។​

លោក​ អ៊ូ វីរៈ​មើល​ឃើញ​ថា​គណបក្ស​នេះ​នៅ​បន្ត​ធ្វើកំណែទម្រង់​ទៀត​ដោយ​សារ​តែ​ឃើញ​មាន​សមាជិក​គណៈកម្មាធិការ​កណ្តាល​បាន​កើនឡើង​ហើយ​មាន​វ័យ​ក្មេងៗ។​

លោក​បន្ថែម​ថា៖​ «ខ្ញុំ​ទាយទុកថា​គណបក្ស​ប្រជាជន​ប្រហែល​ជារៀបគម្រោង​ដើម្បី​ផ្ទេរ​អំណាច​ទៅ​កូនចៅ​អ្នក​ដែល​មាន​អំណាចក្នុង​បក្ស​ដែល​កូនចៅ​ជាអ្នក​ជំនាន់ក្រោយ‍»។​

នេះ​ជាអ្វី​ដែល​លោក វីរៈ ​មើលឃើញ​ថា​ជាការកែទម្រង់​មួយ​ដែល​ផ្តល់​ឱកាស​ឱ្យ​តែក្រុមគ្រួសារ​អ្នក​ដឹកនាំ៖ «បុគ្គលដែល​នៅក្នុង​បក្ស​ចង់​ក្លាយ​ជាអ្នក​ដឹកនាំ​បក្ស​គឺ​អត់​សូវជាមាន​ឱកាស​ទេ។ គឺ​អ្នក​ណា​ជា​ប្រធាន​គឺ ក្រាញ​អ្នក​ណា​ដែល​មាន​អំណាច​គឺ​ក្រាញ​នៅ​អំណាច​រហូត​តែម្តង​។ អ្នក​ដែល​ជំនាន់​ថ្មី​ទោះបី​ជាមាន​សមត្ថភាព​ ទោះបី​មាន​ទេព​កោសល្យ​ ប្រជាប្រិយ៍ភាព​យ៉ាងម៉េច​ក៏​មិន​ងាយ​មាន​ឱកាស​ដែរ​‍»។

វិធីដែល​លោក​នាយករដ្ឋមន្ត្រី​ស្ថិតនៅ​ក្នុង​អំណាច​បាន​យូរ​គឺ​តាម​រយៈ​អំណាច​ប៉ូលិស យោធា​និង​តុលាការ​ដែល​មាន​ថ្នាក់​ដឹកនាំ​ខ្លះ​នៃ​ស្ថាប័ន​នោះ​មាន​តួរនាទី​ជាសមាជិក​គណៈកម្មាធិការ​កណ្តាលនិងខ្លះ​រហូត​ដល់​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍របស់​គណបក្ស៕

XS
SM
MD
LG