ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន៖ ការបង្រ្កាប​បទល្មើស​នេសាទ បាន​តែ​តូចតាច​ប៉ុណ្ណោះ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្ឡែង​សុន្ទរកថា នៅ​ក្នុង​ពិធី​សម្ពោធ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-ចិនព្រះកុសុមៈ ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (AP Photo/Heng Sinith)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​ចេញ​បញ្ជា​ជា​ថ្មី​ឲ្យ​បង្កើន​ការ​បង្រ្កាប​បទ​ល្មើស​នេសាទ និង​ព្រៃឈើ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយ​លោក​ថា ​ការ​បង្រ្កាប​បទ​ល្មើស​កាល​ពី​កន្លង​ទៅ គឺ​ជា​បទ​ល្មើស​តូច​តាច​តែ​ប៉ុណ្ណោះ។

លោក ហ៊ុន សែន បាន​លើក​ឡើង​បែប​នេះ នៅ​ក្នុង​ពិធី​បូក​សរុប​ការងារ​របស់​ក្រសួង​កសិកម្ម ដែល​ធ្វើ​ឡើង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ


លោក ហ៊ុន សែន បាន​ថ្លែង​ថា មាន​មន្រ្តី​មួយ​ចំនួន​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​ទាំង​នោះ ទើប​បង្រ្កាប​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ​មិន​បាន។

លោក​ ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​សម្តី​ដើមថា៖ «ហើយ​ខ្ញុំ​នៅ​តែ​បញ្ជាក់​អ៊ីចឹង អស់​លោក​រាយការណ៍​បទល្មើស​នេសាទ មាន​ប៉ុន​នេះ បាន​លុប​បំបាត់​ប៉ុន​នេះ តែ​អា​ធុន​តូច អា​ធុន​ធំ អត់​ទាន់​ប៉ះ។ ព្រៃ​ឈើក៏​អ៊ីចឹង នេសាទ​ក៏​អ៊ីចឹង អត់​ទាន់​ប៉ះ​ទេ»។

លោក ហ៊ុន សែន ក៏​បាន​បញ្ជា​អភិបាល​ខេត្ត​ទាំង​អស់​ដែល​ត្រូវ​បាន​ប្រគល់​អំណាច​ពេញ​លេញ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បង្កើន​ការ​បង្រ្កាប​បទ​ល្មើស​ទ្រង់ទ្រាយ​ធំ​ឲ្យ​បាន។ លោក​បន្ថែម​ថា ​បើ​រដ្ឋមន្រ្តី​ពាក់ព័ន្ធ​នានា និង​អភិបាល​ខេត្ត​បង្រ្កាប​បទ​លើ្មស​នេសាទ​ទ្រង់​ទ្រាយ​ធំ​មិន​បាន ពួកគេ​មិន​បាច់​នៅ​បន្ត​ទទួល​តំណែង​ជា​រដ្ឋមន្រ្តី និង​អភិបាល​ខេត្ត​ឡើយ៕

XS
SM
MD
LG