ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដាក់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​និង​ខណ្ឌ​រដ្ឋបាល​ជលផល​ ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​ថ្នាក់​ក្រោមជាតិ


រូបឯកសារ៖ លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)
រូបឯកសារ៖ លោក​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (ឆ្វេង) និង​លោកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក ហ៊ុន សែន បាន​ចូលរួម​ទិវា​ខួប​៣៧ឆ្នាំ​នៃ​ការ​ដួលរលំ​នៃ​របប​ខ្មែរ​ក្រហម នៅ​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​ប្រជាជន​កម្ពុជានៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៧ ខែ​មករា ឆ្នាំ​២០១៦។ (AP/ហេង ស៊ីនិត)

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ថ្លែង​ថា ​អំណាច​ឯករាជ្យ​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជលផល​នៅ​តាម​ខេត្ត​ គឺជា​បច្ច័យ​នាំ​មាន​បទល្មើស​ទាក់​ទង​នឹង​​​បញ្ហា​ជលផល​ និង​ព្រៃឈើ​កន្លង​មក។

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃពុធ ​បាន​ប្រកាស​ដាក់​ខណ្ឌរដ្ឋបាល​ព្រៃឈើ​ ​និង​ខណ្ឌរដ្ឋបាល​ជលផល​ឲ្យ​នៅ​ក្រោម​ការ​គ្រប់គ្រង​ថ្នាក់​ក្រោម​ជាតិ។ ​នៅក្នុង​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​នៅ​រសៀល​ថ្ងៃទី១២ ខែឧសភា លោក ​ហ៊ុន សែន ថ្លែង​ថា ​អំណាច​ឯករាជ្យ​របស់​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ និង​ខណ្ឌ​រដ្ឋបាល​ជលផល​នៅ​តាម​ខេត្ត​ គឺជា​បច្ច័យ​នាំ​មាន​បទល្មើស​ទាក់​ទង​នឹង​បញ្ហា​ជលផល​ និង​ព្រៃឈើ​កន្លង​មក។

វីដេអូបង្ហាញ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មនៅសាលចតុមុខ (ដកស្រង់ចេញពី​ទំព័រហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន)

លោក ហ៊ុន សែន បាន​ថ្លែងថា ​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ និង​ជលផល ​មាន​បញ្ហាស្មុគស្មាញ​ ដោយ​សារ​តែ​រដ្ឋបាល​ព្រៃឈើ និង​ជលផល​នៅ​តាម​ខេត្ត ​មិន​មាន​អាណាព្យាបាល​ច្បាស់​លាស់។​ លោក​និយាយ​ថា ​លោក​បាន​បញ្ជា​ឲ្យ​ធ្វើ​វិសោធន​កម្មច្បាប់​ស្តីពី​ព្រៃឈើ និង​ជលផល តាំងពី​ឆ្នាំ​២០១១ ​ដើម្បី​ដាក់​ការ​គ្រង​គ្រង​ព្រៃឈើ ​និង​ជលផល​ឲ្យ​ស្រប​ច្បាប់​រដ្ឋបាល​គ្រប់​គ្រង​ដែនដី​ តែ​បញ្ជា​របស់​លោក​ទើប​ចេញ​រូប​រាង​ជា​ស្រមោលៗ​ប៉ុណ្ណោះ​រហូត​មក​ដល់​បច្ចុប្បន្ន។

ដើម្បី​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ ​សត្វព្រៃ​ និង​ជលផល​ឲ្យ​មាន​ប្រសិទ្ធិភាព​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ ហើយ​និង​ក្រសួង​មហាផ្ទៃ​ត្រូវ​ធ្វើ​វិសោធ​កម្ម​ច្បាប់​អំពី​ការ​ផ្ទេរ​សមត្ថ​កិច្ចរដ្ឋបាល​ព្រៃ​ឈើ និង​ជលផល​នេះ។ខណ្ឌរដ្ឋបាល​ព្រៃឈើ​ និង​ជលផល​ រង​ការ​រិះគន់​ទាក់ទង​នឹង​បទល្មើស​ព្រៃ​ឈើ ​និង​ជលផល​ ដូចជា​មាន​វិវាទ​ជាមួយ​ប្រជា​សហគមន៍។ ​សូម្បី​អ្នក​យក​ព័ត៌មាន​អំពី​បទល្មើស​ព្រៃ​ឈើ​ក៏​ត្រូវប្រឈម​នឹង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដែរ៕

XS
SM
MD
LG