ប្រធានាធិបតីអាមេរិកមុនៗពិបាកនឹងកាត់បន្ថយការចំណាយរដ្ឋាភិបាល
ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ចង់កាត់បន្ថយការចំណាយរបស់រដ្ឋាភិបាល។ ក្រសួងប្រសិទ្ធផលរដ្ឋាភិបាលដែលជាគណៈកម្មការប្រឹក្សាយោបល់ដែលបានស្នើឡើងនឹងដឹកនាំកិច្ចការនេះ។ នេះមិនមែនជាគំនិតថ្មីនោះទេ ដោយសារតែកន្លងមកមេដឹកនាំអាមេរិកនានាបានព្យាយាមកាត់បន្ថយតួនាទីរបស់រដ្ឋាភិបាលស្ទើរតែតាំងពីពេលដែលអាមេរិកបង្កើតឡើងដំបូងមកម្ល៉េះ។ អ្នកស្រី Dora Mekouar រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួលដូចតទៅ៖