ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរាជាតិអំពាវនាវ​ឲ្យ​កម្ពុជាបញ្ឈប់​ការ​ប្រើ​ពាក្យ​បញ្ឆេះកំហឹង​ប្រឆាំង​ក្រុម​ជន​បរទេស​និង​ជនជាតិ​ភាគតិច


រូបឯកសារ៖ បុរស​ជនជាតិ​ខ្មែរ​ឥស្លាម​​​ជាង​១០០​នាក់ ​ថ្វាយបង្គំ​ព្រះនៅ​វិហារ​ឥស្លាម​​ឬ​ហៅ​ថា​ម៉ាស្ជិត​អាល់​សៀរិ័​កាល​ (​​Al-Serkal Mosque) នៅ​ថ្ងៃ​សុក្រ​ ទី​១០ ​ខែ​មិថុនា​ឆ្នាំ​២០១៦។ ​

អង្គការ​ឃ្លាំមើល​ការ​រំលោភសិទ្ធិមនុស្ស Human Rights Watch អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​ការ​ប្រើ​ពាក្យ​បញ្ឆេះ​កំហឹង​ប្រឆាំង​ក្រុម​ជន​បរទេស​និង​ជនជាតិ​ភាគតិច ទាក់ទង​នឹង​ករណី​ឆ្លង​រាល​ដាល​វីរុស​កូរ៉ូណា​ថ្មី ឬ​កូវីដ​១៩។ នេះ​បើយោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដែល​អង្គការ​នេះ​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា។

អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​នេះ បញ្ជាក់​ថា ដើម្បី​ការពារ​បុគ្គល​ដែល​មាន​ផ្ទុក​មេរោគ​កូវីដ​១៩ កុំ​ឲ្យ​ទទួល​រង​ការរើសអើង​និង​អំពើ​ហិង្សា រដ្ឋាភិបាល គួរ​តែ​កម្រិត​ការ​បញ្ចេញ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​បុគ្គល​ដូចជា​ជាតិ​ពន្ទុ ពូជសាសន៍ សាសនា ចំណង​ទាក់ទង​ខាង​នយោបាយ និង​អត្តសញ្ញាណ​ភេទ​ជាដើម។

ការ​អំពាវនាវ​នេះ​ បាន​ធ្វើ​ឡើង ក្រោយ​ពី​ក្រសួង​សុខាភិបាល​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ ខខែ​មីនា បាន​បង្ហោះ​ព័ត៌មាន​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន​អំពី​ករណី​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ ដោយ​បង្ហាញ​ក្រុមជាក់លាក់​នៃ​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ​ថា​ជា​«ខ្មែរឥស្លាម»។

ការ​បង្ហោះ​ព័ត៌មាន​បែប​នេះ បាន​ញ៉ាំង​ឲ្យ​មាន​ការ​អត្ថាធិប្បាយ​រើសអើង​និង​សម្អប់​លើ​បណ្តាញ​អ៊ីនធើណិត ប្រឆាំង​នឹង​សហគមន៍​ជនជាតិ​ភាគតិចចាម​ដែល​កាន់សាសនា​ឥស្លាម​ក្នុង​ប្រទេស​កម្ពុជា។

គិត​មក​ត្រឹម​បំណាច់ខែ​មីនា​នេះ កម្ពុជា​ មាន​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន​១០៩​នាក់៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG