ការស៊ើបអង្កេតរបស់រដ្ឋសភាអាមេរិកដើម្បីចោទប្រកាន់ដកតំណែងប្រធានាធិបតីគ្របលើការពិភាក្សាពីច្បាប់ថវិកា
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា លោក «ផ្តោតលើអ្វីដែលប្រជាពលរដ្ឋអាមេរិកចង់បាន» ហើយមិនមែនជាឆាកល្ខោននយោបាយទេ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីរដ្ឋសភាបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដកតំណែងលោក ដោយសង្ស័យថា លោកបានទទួលផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មបរទេសរបស់លោក Hunter ជាកូនប្រុសរបស់លោក។ ក្រុមអ្នកប្រជាធិបតេយ្យចាត់ទុកការស៊ើបអង្កេតនេះថាជាការរំខាន។ ទាំងអស់នេះកើតឡើងនៅពេលដែលសមាជិកសភាត្រូវតែសម្រេចកិច្ចព្រមព្រៀងជាមួយលោក Biden ដើម្បីកុំឲ្យរដ្ឋាភិបាលបិទដំណើរការក្រោយកាលបរិច្ឆេទផ្តល់មូលនិធិនៅថ្ងៃទី៣០ ខែកញ្ញា។ លោក Arash Arabasadi នៃ VOA រាយការណ៍លម្អិត។ អ្នកនាង ទែន សុខស្រីនិត ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
អត្ថបទទាក់ទង
កម្មវិធីនីមួយៗ
-
០៧ វិច្ឆិកា ២០២៤
លោក Donald Trump ត្រូវបានព្យាករថាឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិក
-
០២ វិច្ឆិកា ២០២៤
អ្នកស្រី Harris៖ ពីកូនជនអន្តោប្រវេសន៍ទៅជាបេក្ខជនប្រធានាធិបតី