រឿងជនអន្តោប្រវេសន៍ម៉ុងអាមេរិក ដឹកនាំដោយផលិតករភាពយន្តខ្មែរ ត្រៀមបញ្ចាំងជាលើកដំបូង
ការតំណាងជនជាតិនិងវប្បធម៌អាស៊ីមានការរីកចម្រើនជាងមុននៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែមនុស្សជាច្រើនគិតថា ភាពចម្រុះនៃសហគមន៍អាស៊ីនៅតែត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត។ នោះហើយជាអ្វីដែលតារាហូលីវូដជនជាតិម៉ុងអាមេរិកាំងម្នាក់ និងផលិតករភាពយន្តខ្មែរអាមេរិកាំងម្នាក់កំពុងព្យាយាមធ្វើ ជាមួយនឹងខ្សែភាពយន្តអាស៊ីអាគ្នេយ៍ថ្មីមួយរបស់ពួកគេដែលមានចំណងជើងថា «The Harvest»។ លោក ចាប ចិត្រា នៃ VOA រាយការណ៍ថា ខ្សែភាពយន្តអំពីជនអន្តោប្រវេសន៍នេះនឹងចាក់បង្ហាញជាលើកដំបូងនៅក្នុងខែកុម្ភៈនេះ៕