ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA ៖ ភាពយន្ត​ខ្នាត​ខ្លី និង​បែប​អប់រំ មាន​សារៈសំខាន់​ ក្នុងការ​ជួយ​ឲ្យ​វិស័យ​ភាព​យន្ត​នៅ​កម្ពជា មាន​ប្រជាប្រិយភាព​ឡើងវិញ

  • សាយ មុន្នី

លោក សូ ច័ន្ទតារា (ឆ្វេង) អ្នកសម្របសម្រួល​ជាន់ខ្ពស់​ខាងភាពយន្ត​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ភាពយន្ត (CFC) និង​លោក ជ័យ សម្បត្តិ (ស្តាំ) ផលិតករ​ភាពយន្ត​និង​អ្នកដឹកនាំរឿង​ទូរទស្សន៍​នៃ​អង្គការ BBC Media Action។ (លឹម សុធី/VOA)

អ្នក​ជំនាញ​ខាង​ភាពយន្ត និយាយ​ថា ការ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី និង​ភាពយន្ត​ដែល​មាន​លក្ខណៈ​អប់រំ មាន​សារៈសំខាន់ សម្រាប់​ការ​ទទួល​បាន​ប្រជាប្រិយភាព​ឡើង​វិញ​ ពី​សំណាក់​ទស្សនិកជន​ខ្មែរ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ។

អ្នក​ជំនាញ​ខាង​ភាពយន្ត និយាយ​ថា ការ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី និង​ភាពយន្ត​ដែល​មាន​លក្ខណៈ​អប់រំ មាន​សារៈសំខាន់ សម្រាប់​ការ​ទទួល​បាន​ប្រជាប្រិយភាព​ឡើង​វិញ​ ពី​សំណាក់​ទស្សនិកជន​ខ្មែរ​ក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ។

លោក ជ័យ សម្បត្តិ ផលិតករ​ភាពយន្ត​និង​ជា​អ្នក​ដឹកនាំ​រឿង​ទូរទស្សន៍​នៃ​អង្គការ​ BBC Media Action បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី​ Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ទី ២១ ខែ​ធ្នូ ឆ្នាំ​២០១៥​ថា ភាពយន្ត​បែប​អប់រំ​ឬ​កម្មវិធី​ទូរទស្សន៍​ ដែល​លើក​ទឹកចិត្ត​ឲ្យ​មាន​ការចូលរួម​របស់​យុវជន​នៅ​ក្នុង​ការ​អភិវឌ្ឍ​សង្គម អាច​នឹង​ទាក់ទាញ​ទស្សនិកជន​ជា​ពិសេស​យុវជន​សម័យ​បច្ចុប្បន្ន កាន់​តែ​ច្រើន​ឡើង។

វិស័យ​ភាពយន្ត​នៅ​កម្ពុជា ដែល​ត្រូវ​បាន​បំផ្លាញ​ស្ទើរ​ខ្ទេច​គ្មាន​សល់​ដោយ​សារ​សង្គ្រាម​ក្នុង​ស្រុក ដែល​អូស​បន្លាយ​ជាង​៣០​ឆ្នាំ​ ចាប់​តាំង​ពី​ទសវត្សរ៍១៩៧០​មក​នោះ ហាក់​រើប​ឡើងវិញ​ជា​បណ្ដើរៗ នៅ​ដើម​ឆ្នាំ​២០០០ ក្រោយ​ពី​មាន​ផលិតករ​ភាពយន្ត​ក្នុង​ស្រុក​ខ្លះ បាន​ចាប់​ផ្ដើម​បង្កើត​ស្នាដៃ​ថ្មីៗ​មួយ​ចំនួន​ឡើងវិញ។

ប៉ុន្តែ ផលិតករ​ទាំងនោះ ប្រឈមមុខ នឹង​កង្វះ​ការ​ចាប់អារម្មណ៍​ទៅលើ​វិស័យ​ភាពយន្ត ពី​សំណាក់​ទស្សនិកជន​សម័យ​ថ្មី។

លោក សូ ច័ន្ទ​តារា អ្នក​សម្របសម្រួល​ខាង​ភាព​យន្ត​នៃ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ភាពយន្ត​Cambodia Film Commission បាន​ថ្លែង​នៅ​ក្នុង​កម្មវិធីHello VOA​ថា ការ​ផលិត​ភាពយន្ត​ខ្នាត​ខ្លី ហើយ​មាន​លក្ខណៈ​ប្លែកៗ ដោយ​ផលិតករ​វ័យក្មេង​ ប្រហែល​ជា​អាច​ជួយ​រុញ​ច្រាន​ឲ្យ​មាន​ចំណាប់​អារម្មណ៍​កាន់តែ​ច្រើន ពី​សំណាក់​ទស្សនិកជន។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ទូរស័ព្ទ​ចូលរួម​ក្នុង​កម្មវិធី​Hello VOA​ ឈ្មោះ​ខន មក​ពី​ខេត្ត​តាកែវ មាន​ប្រសាសន៍​ថា ការ​ផលិត​ភាពយន្ត​ដែល​ឆ្លុះ​បញ្ចាំង​ពី​តថ​ភាព​ជាក់​ស្តែង​ដូច​ជា​ការ​រំលោភ​អំណាច​នៅ​ក្នុង​សង្គម​កម្ពុជា ប្រហែល​ជា​អាច​ជួយ​ធ្វើ​ឲ្យ​ទស្សនិកជន​ ងាក​មក​ចាប់​អារម្មណ៍​លើ​វិស័យ​ភាព​យន្ត​កាន់​តែ​ច្រើន​ឡើង​វិញ៕

XS
SM
MD
LG