Hello VOA៖ ដំណោះស្រាយក្តីក្តាំលឿនទៅមុខ ប៉ុន្តែតម្លាភាពនៅខ្វះខាត
ការប្តេជ្ញារបស់ក្រសួងយុត្តិធម៌ក្នុងការខិតខំប្រឹងប្រែងដោះស្រាយសំណុំរឿងកកស្ទះជិត៤០.០០០ បានដំណើរការជិតអស់សព្វគ្រប់តាំងពីខែឧសភាមក បើទោះបីជាកម្ពុជារងការវាយលុកពីជំងឺកូវីដ១៩ក៏ដោយ។ នេះបើតាមការសង្កេតរបស់អ្នកវិភាគ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធី Hello VOAនៅថ្ងៃចន្ទថា លោកសង្ឃឹមថា តុលាការនឹងអាចដោះស្រាយសំណុំរឿងដែលនៅសេសល់ឲ្យបានចប់សព្វគ្រប់នៅដំណាច់ឆ្នាំ២០២០ ឬដើមឆ្នាំក្រោយតាមការប្តេជ្ញា។ ប៉ុន្តែលោកបន្ថែមថានៅមិនទាន់មានតម្លាភាពលើប្រសិទ្ធភាពនៃការដោះស្រាយសំណុំរឿងនិងយុត្តិធម៌ផ្តល់សាធារណជននៅឡើយទេ។ លោក សោភក្តិ៍ ក៏បានស្នើឲ្យអ្នកមានទោសទណ្ឌតិចតួចត្រូវពិន័យដោយធ្វើការងារសង្គមជាជាងដាក់ពន្ធនាគារដែលនាំឲ្យកកកុញនៅក្នុងពន្ធនាគារដែលតូចចង្អៀតស្រាប់៕