ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ដំណោះស្រាយ​ក្តីក្តាំ​លឿន​ទៅមុខ ប៉ុន្តែ​តម្លាភាព​នៅ​ខ្វះខាត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការប្តេជ្ញា​របស់​ក្រសួង​យុត្តិធម៌​ក្នុង​ការខិតខំ​ប្រឹងប្រែង​ដោះស្រាយ​សំណុំរឿង​កកស្ទះ​ជិត​៤០.០០០ បាន​ដំណើរការ​ជិត​អស់​សព្វ​គ្រប់​តាំង​ពី​ខែឧសភា​មក បើទោះបី​ជា​កម្ពុជា​រង​ការវាយលុក​ពី​ជំងឺ​កូវីដ១៩​ក៏ដោយ។ នេះ​បើ​តាម​ការសង្កេត​របស់​អ្នកវិភាគ។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេស​ខាងផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOAនៅ​ថ្ងៃចន្ទ​ថា លោក​សង្ឃឹម​ថា តុលាការ​នឹង​អាច​ដោះស្រាយ​សំណុំរឿង​ដែល​នៅ​សេសល់​ឲ្យ​បាន​ចប់​សព្វ​គ្រប់​នៅ​ដំណាច់​ឆ្នាំ២០២០ ឬ​ដើម​ឆ្នាំ​ក្រោយ​តាម​ការប្តេជ្ញា។ ប៉ុន្តែ​លោក​បន្ថែម​ថា​​នៅ​មិនទាន់​មាន​តម្លាភាព​លើ​ប្រសិទ្ធភាព​នៃ​ការដោះស្រាយ​សំណុំរឿង​និង​យុត្តិធម៌​ផ្តល់​សាធារណជន​នៅ​ឡើយ​ទេ។ លោក សោភក្តិ៍ ក៏​បាន​ស្នើ​ឲ្យ​អ្នកមាន​ទោសទណ្ឌ​តិចតួច​ត្រូវ​ពិន័យ​ដោយ​ធ្វើ​ការងារ​សង្គម​ជាជាង​ដាក់​ពន្ធនាគារ​ដែល​នាំ​ឲ្យ​កកកុញ​នៅក្នុង​ពន្ធនាគារ​ដែល​តូច​ចង្អៀត​ស្រាប់៕

XS
SM
MD
LG