Hello VOA៖ អ្នកវិភាគថា រដ្ឋាភិបាលបោះជំហានទៅមុខដោយជម្នះឧបសគ្គសុខភាព និងសម្ពាធសេដ្ឋកិច្ច
ការដកហូតឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបចំនួន២០ភាគរយ ផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩ និងការធ្លាក់ចុះសិទ្ធិនយោបាយនិងសិទ្ធិមនុស្ស បានគ្រប់ដណ្តប់លើការខិតខំរបស់រដ្ឋាភិបាលកម្ពុជាក្នុងរយៈពេលពីរឆ្នាំ ដែលបានគ្រប់គ្រងប្រទេសដោយឯកបក្សតាំងពីឆ្នាំ២០១៨មក។ នេះបើតាមការកត់សម្គាល់របស់អ្នកជំនាញ។ លោកឱក សេរីសោភក្តិ៍អ្នកឯកទេសខាងផ្នែកអភិបាលកិច្ចល្អបានបញ្ជាក់ក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃច័ន្ទថាបើទោះបីជាយ៉ាងនេះក៏ដោយផលប៉ះពាល់លើផ្នែកសេដ្ឋកិច្ចហាក់មានទ្រង់ទ្រាយតិចតួចជាងការរំពឹងទុក។ ការណ៍នេះដោយសាររដ្ឋាភិបាលកម្ពុជាបានកែប្រែគោលនយោបាយនិងត្រៀមកញ្ចប់ថវិកាសម្រាប់ទប់ទល់។ ទន្ទឹមគ្នានោះដែរសហរដ្ឋអាមេរិកដែលជាទីផ្សារដ៏ធំរបស់កម្ពុជានៅតែបើកចំហយ៉ាងទូលាយហើយលោករំពឹងថាពាណិជ្ជករជប៉ុននឹងងាកមកវិនិយោគទុននៅកម្ពុជាច្រើនជាងមុនក្នុងទីផ្សារមួយដែលប្រទេសចិនកំពុងតែពង្រីកជាបន្តបន្ទាប់។ លោកសោភក្តិ៍បានបន្ថែមថាបើទោះបីជានៅថ្នាក់ជាតិការចាប់ដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជានិងអង្គការសង្គមស៊ីវិលមានភាពរកាំរកូសប៉ុន្តែនៅថ្នាក់មូលដ្ឋានមានភាពល្អប្រសើរបើទោះបីជាតម្លាភាពនៅតែជាការព្រួយបារម្ភក៏ដោយ៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន