ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ ​អ្នកវិភាគថា ​រដ្ឋាភិបាល​បោះជំហាន​ទៅមុខ​ដោយ​ជម្នះ​ឧបសគ្គ​សុខភាព ​និង​សម្ពាធ​សេដ្ឋកិច្ច


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ការ​ដក​ហូត​ឋានៈ​អនុគ្រោះពន្ធ​របស់​សហភាព​អឺរ៉ុប​ចំនួន​២០ភាគរយ​ ផលប៉ះពាល់ពី​ជំងឺ​រាតត្បាត​កូវីដ១៩​ និង​ការ​ធ្លាក់ចុះ​សិទ្ធិ​នយោបាយ​និង​សិទ្ធិមនុស្ស​ បាន​គ្រប់​ដណ្តប់​លើ​ការ​ខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ដែល​បាន​គ្រប់គ្រង​ប្រទេស​ដោយ​ឯកបក្ស​តាំងពី​ឆ្នាំ២០១៨​មក។​ នេះ​បើ​តាម​ការ​កត់សម្គាល់​របស់​អ្នកជំនាញ។ លោកឱក សេរីសោភក្តិ៍​​អ្នកឯកទេស​ខាង​ផ្នែក​អភិបាលកិច្ច​ល្អ​បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​នៅ​ថ្ងៃច័ន្ទ​ថា​បើទោះបី​ជាយ៉ាងនេះ​ក៏ដោយ​ផលប៉ះពាល់​លើ​ផ្នែកសេដ្ឋកិច្ច​ហាក់​មាន​ទ្រង់ទ្រាយ​តិចតួច​ជាង​ការ​រំពឹង​ទុក។​ ការណ៍​នេះ​​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បាន​កែប្រែ​គោលនយោបាយ​និង​ត្រៀម​កញ្ចប់​ថវិកា​សម្រាប់​ទប់ទល់។ ទន្ទឹមគ្នា​នោះ​ដែរ​សហរដ្ឋ​អាមេរិក​ដែល​ជាទីផ្សារ​ដ៏ធំ​របស់​កម្ពុជា​នៅ​តែ​បើក​ចំហ​យ៉ាង​ទូលាយ​ហើយ​លោក​រំពឹង​ថា​ពាណិជ្ជករ​ជប៉ុន​នឹង​ងាក​មក​វិនិយោគទុន​នៅ​កម្ពុជា​ច្រើន​ជាង​មុន​ក្នុង​ទីផ្សារ​មួយ​ដែល​ប្រទេស​ចិន​កំពុងតែ​ពង្រីក​ជា​បន្តបន្ទាប់។ លោក​សោភក្តិ៍​បាន​បន្ថែម​ថា​បើ​ទោះ​បីជា​នៅ​ថ្នាក់​ជាតិ​ការ​ចាប់​ដៃគូ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា​និង​អង្គការ​សង្គម​ស៊ីវិល​មាន​ភាព​រកាំរកូស​​ប៉ុន្តែ​​នៅ​ថ្នាក់​មូលដ្ឋាន​មាន​ភាព​ល្អ​ប្រសើរ​​បើទោះបីជា​​តម្លាភាព​នៅតែ​ជា​ការ​ព្រួយ​បារម្ភ​ក៏ដោយ៕​

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG