ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ សមាជិក​សភា​ខ្មែរ​ពីររូប​ដែល​រងគ្រោះ​ដោយសារ​ការវាយប្រហារ​រៀបចំ​ពាក្យ​បណ្តឹង​នៅ​អាមេរិក

  • សុខ ខេមរា

លោក គង់ សភា (ឆ្វេង) និង​លោក ញ៉យ ចំរើន (ស្តាំ) សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅសហរដ្ឋអាមេរិកនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៥។ (រូបថត​ពី​គេហទំព័រFacebook លោក ញ៉យ ចំរើន)

លោក​ទាំងពីរ​បាន​ត្អូញត្អែរ​ថា តុលាការ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ពួក​អស់​លោក បាន ដោយ​លោក​ថា​គ្មាន​ការចាប់ខ្លួន​ជនសង្ស័យ​បន្ថែម​ទៀត ក្រៅពី​បី​នាក់​ដែល​ចូល​សារភាព។

អ្នក​តំណាងរាស្ត្រ​ពីររូប​នៃ​គណបក្ស​សង្គ្រោះជាតិ ដែល​រងគ្រោះ​ដោយសារ​ការវាយ​ប្រហារ​ពី​ក្រុម​មនុស្ស​ដែល​គេ​សង្ស័យ​ថា​គាំទ្រ​គណបក្ស​កាន់​អំណាច​ កំពុង​ស្វែងរក​យុត្តិធម៌​ពី​ប្រព័ន្ធ​ច្បាប់​ស.រ.អា ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ស.រ.អា។

លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ថ្លែង​នៅ​ក្នុង​កម្មវិធី Hello VOA នៅ ថ្ងៃ​ព្រហស្បតិ៍​នេះ ក្នុង​ពេល​អញ្ជើញ​ជា​វាគ្មិន​ថា​លោក​ទាំងពីរ កំពុងទាក់ទង​ជាមួយ​នឹង​មេធាវី ហើយ​រៀបចំ​ដំណើរការ​ពាក្យ​បណ្តឹង។ លោក​ទាំងពីរ​បាន​ត្អូញត្អែរ​ថា តុលាការ​ក្នុង​ប្រទេស​កម្ពុជា​មិន​អាច​ផ្តល់​យុត្តិធម៌​ជូន​ពួក​អស់​លោក បាន ដោយ​លោក​ថា​គ្មាន​ការចាប់ខ្លួន​ជនសង្ស័យ​បន្ថែម​ទៀត ក្រៅពី​បី​នាក់​ដែល​ចូល​សារភាព។

លោក​តំណាងរាស្ត្រ​ទាំងពីរ​រូប គ្រោង​នឹង​ជួប​ជាមួយ​ពលរដ្ឋ អង្គការ​សិទ្ធិ​មនុស្ស​ មន្ត្រី​ស.រ.អា និង​សមាជិក​សភា​ស.រ.អា ផងដែរ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ៕

XS
SM
MD
LG