វ៉ាស៊ីនតោន —
លោកវេជ្ជបណ្ឌិត តាំង តេកហុង ថ្លែងថា អាត្រាមនុស្សស្លាប់ដោយសារជំងឺគាំងបេះដូង នៅប្រទេសកម្ពុជា បានកើនឡើងទ្វេដងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ គឺពីចំនួន ៥% នៅឆ្នាំ២០១០ដល់ ១១,៥% នៅឆ្នាំ២០១៤។
ថ្លែងដោយផ្ទាល់ពីរដ្ឋ Florida លោកវេជ្ជបណ្ឌិតបានថ្លែងនៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្សតិ៍ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ថា៖ «រោគសញ្ញាសំខាន់ជាងគេ គឺការឈឺចាប់ក្នុងទ្រូងដែលប្រៀបបានដូចជាមានថ្មមួយផ្ទាំងធំសង្កត់ពីលើ»។
សូមប្រិយមិត្តចុចស្តាប់ការបកស្រាយទាំងស្រុងរបស់លោកវេជ្ជបណ្ឌិតដូចតទៅ៖