Hello VOA៖ ផលប៉ះពាល់នៃអវត្តមានគណបក្សភ្លើងទៀនលើការបោះឆ្នោតនិងឆាកនយោបាយ
បើសិនជាក្រុមប្រឹក្សាធម្មនុញ្ញសម្រេចតម្កល់សេចក្ដីសម្រេចដ៏ចម្រូងចម្រាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បដិសេធការចុះឈ្មោះគណបក្សភ្លើងទៀនពីការបោះឆ្នោតជាតិថ្ងៃទី ២៣ ខែកក្កដាខាងមុខ លទ្ធផលការបោះឆ្នោតអាចមិនខុសអី្វពីឆ្នាំ ២០១៨ ឡើយ។ នេះបើតាមការលើកឡើងក្នុងកម្មវិធីហេឡូវីអូអេ «អភិបាលកិច្ចល្អ» ប្រចាំខែឧសភា ឆ្នាំ ២០២៣ នេះ របស់លោក ឱក សេរីសោភក្ដិ៍ អ្នកឯកទេសអភិបាលកិច្ច ដែលបានបកស្រាយអំពីផលប៉ះពាល់នៃអវត្តមានគណបក្សភ្លើងទៀនលើការបោះឆ្នោតនិងឆាកនយោបាយ៕ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ ២២ ឧសភា ២០២៣)