ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA៖ កម្ពុជា​គួរ​រៀនសូត្រ​ពី​ការ​ងាក​រក​គ្នា​របស់​វៀតណាម​និង​សហរដ្ឋ​អាមេរិក


លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យហ្សាម៉ាន់កម្ពុជា ចូល​រួម​បកស្រាយ​ប្រធានបទ «ការប្រកួតប្រជែងជាថ្មីរវាងសហរដ្ឋអាមេរិក និងចិននៅលើភូមិសាស្រ្តនយោបាយចាស់នៃឧបទ្វីបឥណ្ឌូចិន» នៅ​ក្នុង​កម្មវិធី Hello VOA សម្របសម្រួល​ដោយ លោក ឌី ខាំបូលី កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៣០ ខែឧសភា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

នា​ពេល​ថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​ងាក​មក​រក​អតីត​គូ​សត្រូវ​របស់​ខ្លួន គឺ​កុម្មុយនិស្ត​វៀតណាម ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ធ្វើ​កិច្ច​សហការ​ផ្នែក​សន្តិសុខ​កាន់​តែ​ទូលំ​ទូលាយ​​ជាង​មុន។

នា​ពេល​ថ្មីៗនេះ សហរដ្ឋអាមេរិក​បាន​ងាក​មក​រក​អតីត​គូ​សត្រូវ​របស់​ខ្លួន គឺ​កុម្មុយនិស្ត​វៀតណាម ដែល​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ធ្វើ​កិច្ច​សហការ​ផ្នែក​សន្តិសុខ​កាន់​តែ​ទូលំ​ទូលាយជាង​មុន ដែល​ប្រការ​នេះ​ត្រូវ​បាន​អ្នក​វិភាគ​ម្នាក់​មើល​ឃើញថា ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាមកំហែង​របស់​ចិន​ទាក់ទង​ទៅ​នឹង​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​បណ្ឌិត ដេត​ សុខឧត្តម សាកលវិទ្យាធិការ​រង​នៃ​សាកលវិទ្យាល័យ​ហ្សាម៉ាន់​កម្ពុជា បាន​ឱ្យ​យោបល់ក្នុង​អំឡុង​កម្មវិធី Hello VOA កាល​ពី​ថ្ងៃ​ច័ន្ទ​ថា កម្ពុជា​គួរ​ទាញ​យក​ពិសោធន៍​ពី​ការណ៍​ដែល​សហរដ្ឋ​អាមេរិក​បាន​ងាក​មក​រក​អតីត​គូ​សត្រូវ​របស់​ខ្លួន​គឺ​កុម្មុយនិស្ត​វៀតណាម ​ធ្វើ​ជា​មេរៀន ហើយ​ត្រូវ​មាន​ជំហរ​នយោបាយ​ការបរទេស​ដោយ​ខ្លួនឯង ដោយ​មិន​ត្រូវ​មាន​ទំនោរ​ទៅ​រក​ប្រទេស​មហាអំណាច​ណាមួយ​នោះ​ទេ។

ការ​ជាប់​ពាក់​ព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​និង​ចិន​នៅ​ក្នុង​ឧបទ្វីប​ឥណ្ឌូចិន​ កាន់​តែ​មាន​សភាព​ជ្រៅ​ទៅៗ កាល​ពីក្នុង​អំឡុង​នៃ​សង្រ្គាម​ឥណ្ឌូចិន​លើក​ទី២ ជា​ពិសេស​គឺ​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៧០ ដែល​អាមេរិក​ ចិន និង​អតីត​សហភាព​សូវៀត បាន​ជាប់​ដៃ​នៅ​ក្នុង​សង្រ្គាម​ និង​ការប្រកួតប្រជែង​កាន់​តែ​ខ្លាំង។ ​នៅ​ពេល​នោះ​ សហរដ្ឋអាមេរិក​គាំទ្រ​វៀតណាម​ខាងត្បូង និង​របប​សាធារណរដ្ឋ​ខ្មែរ។ ចំណែក​ចិន​គាំទ្រ​វៀតណាម​ខាងជើង និង​រដ្ឋាភិបាល​និរទេស​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ដែល​មាន​ក្រុម​ខ្មែរក្រហម​នៅ​ក្នុង​នោះ​ដែរ។​ នេះ​បើ​តាម​ការ​លើក​របស់​លោក​បណ្ឌិត ដេត សុខឧត្តម។

សូម​ប្រិយមិត្ត​ស្តាប់​កម្មវិធី Hello VOA ទាំង​ស្រុង​ដូច​តទៅ៖

XS
SM
MD
LG