ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ សកម្ម​ជន​មាតាធម្មជាតិ​ប្តេជ្ញា​បន្ត​ការពារ​បរិស្ថាន

លោក ថុន រដ្ឋា (ឆ្វេង) និង​លោក ចេក នីត្រា (ស្តាំ) សកម្មជន​ចលនា​មាតា​ធម្មជាតិ ចូល​រួម​ជា​វាគ្មិន​ពិភាក្សា​អំពី​«សកម្មភាព​បូម​ខ្សាច់​ក្នុង​ខេត្ត​កោះកុង​និង​បណ្តឹង​ប្រឆាំង​នឹង​សកម្មជន​មាតា​ធម្មជាតិ» នៅ​ក្នុង​កម្មវិធី Hello VOA​ «ពិសេស‍» កាល​ពី​ថ្ងៃ​សុក្រ ទី​២៩ ខែ​មករា ឆ្នាំ​២០១៦។ (លឹម សុធី/VOA)

សកម្មជន​​បរិស្ថាន​ពីរនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​គឺ​លោក​ថុន រដ្ឋា​និង​លោក ចេក នីត្រា ​បាន​​បញ្ជាក់​ប្រាប់ VOA ​ដូច្នេះ​​ក្រោយ​ពី​​បាន​ទទួល​ព័ត៌មាន​ថា​សហការី​នឹង​ត្រូវ​ជំនុំ​ជម្រះ​នៅ​ពេល​ឆាប់ៗ។

តុលាការខេត្ត​កោះកុងបានបញ្ចប់ការ​ស៊ើបអង្កេតលើសំណុំ​រឿងប្រឆាំងនឹងសកម្ម​ជនបរិស្ថាននៃចលនា​មាតា​ធម្មជាតិ​ចំនួន​បីនាក់ ​ហើយ​នឹង​រៀបចំធ្វើ​សវនាការ​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ។​ នេះបើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​តុលាការនិងសកម្មជនបរិស្ថាន។​

​លោក ហួន ម៉ានី ​ប្រធានតុលាការ​ខេត្តកោះកុង​បាន​បញ្ជាក់​ប្រាប់​ VOA ​ថា ​សំណុំរឿង​នេះ​បាន​ស៊ើប​អង្កេត​ចប់​ ហើយ​នឹង​បាន​បញ្ជូន​ទៅ ឱ្យ​រៀបចំ​ដើម្បី​ធ្វើ​សវនាការកាត់ទោស។

ប៉ុន្តែ​លោកមិន​បាន​បញ្ជាក់​ថា ​តើ​នឹង​រៀបចំ​សវនាការ​នៅ​ពេល​ណា​ និង​ថា​តើ​អាច​មាន​ជនណា​ផ្សេង​ទៀត​ដែល​តុលាការ​នឹង​ចោទ​ប្រកាន់​នៅ​ឡើយ​ទេ។

សកម្មជនបរិស្ថាន​ពីរនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​គឺ​លោក​ថុន រដ្ឋា​និង​លោក ចេក នីត្រា ​បានបញ្ជាក់​ប្រាប់ Hello VOA ​ថា ​ពួកគេ​បាន​ទទួល​ព័ត៌មាន ដូច​គ្នា​នេះ​ដែរ ​ប៉ុន្តែ​នឹង​មិន​បន្ថយសកម្ម​ភាព​របស់​ពួកគេ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ទេ។

សូម​ស្តាប់​កម្មវិធី​ Hello VOA ទាំង​ស្រុង​ត្រង់​នេះ៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

រូបថត​នេះ​ដែល​ត្រូវផ្សាយ​តាម​ទំព័រ Facebook របស់​អង្គការ​មាតា​ធម្មជាតិកាល​ពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៥ ​បង្ហាញ​ពី​សកម្មភាព​តវ៉ា​របស់​សកម្មជន​អង្គការ​នេះ​ក្នុង​ពេល​កន្លងពេល​ថ្មីៗ​នេះ។ (អង្គការ​មាតា​ធម្មជាតិ)

សកម្មជនបរិស្ថាន​ពីរនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​គឺ​លោក​ថុន រដ្ឋា​និង​លោក ចេក នីត្រា ​បានបញ្ជាក់​ប្រាប់​ក្នុង​កម្មវិធី Hello VOA ​ថា ពួក​គេ​នឹង​មិន​បន្ថយសកម្ម​ភាព​របស់​ពួកគេ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ​ទេ​ បើបានទទួល​ព័ត៌មានថា តុលាការខេត្ត​កោះកុងបានបញ្ចប់ការ​ស៊ើបអង្កេតលើសំណុំ​រឿងប្រឆាំងនឹងសកម្ម​ជនបរិស្ថាននៃចលនា​មាតា​ធម្មជាតិ​ចំនួន​បីនាក់ ​ហើយ​នឹង​រៀបចំធ្វើ​សវនាការ​ក្នុង​ពេល​ដ៏ខ្លី​ខាងមុខ​ក៏​ដោយ។

ទស្សនា​បទ​សម្ភាសន៍ពី​មុន​របស់ VOA ជាមួយ​លោក Alex Gonzalez-Davidson៖

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អត្ថបទ​ទាក់ទង

XS
SM
MD
LG