ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

Hello VOA៖ អ្នកជំនាញ​ថា ការអនុវត្ត​វិធានការ​បិទខ្ទប់​ត្រូវ​សណ្តោស​និង​គិតគូរ​ដល់​ជីវភាព​ពលរដ្ឋ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រាជធានី​ភ្នំពេញ ត្រូវបាន​បិទខ្ទប់​រយៈពេល​២​សប្តាហ៍ តាំងពី​មុន​ពេល​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ដោយសារ​ការឆ្លង​វីរុស​កូរ៉ូណា​កើនឡើង​យ៉ាងខ្លាំង ដោយ​​នៅ​ថ្ងៃ​ខ្លះ​ឆ្លង​ឡើង​ដល់​ជាង​៦០០​នាក់​ក្នុង​១ថ្ងៃ។ លោក ឱក សេរីសោភក្តិ៍ អ្នក​ឯកទេស​អភិបាលកិច្ច​ល្អ បាន​បញ្ជាក់​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃចន្ទ​ថា កត្តា​ជីវភាព​ជារឿង​សំខាន់​ដោយសារ​តែ​ពលរដ្ឋ​ជាច្រើន​រស់នៅ​ក្បែរ​នឹង​បន្ទាត់​នៃ​ភាពក្រីក្រ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ងាយ​រងគ្រោះ។ លោក​យល់​ថា កម្ពុជា​មាន​ធនធាន​តិចតួច​ហើយ​អាជ្ញាធរ​ក៏​ឆាប់​ខ្សោះ​ខ្យល់​ដោយ​សារ​តែ​វិបត្តិ​សុខភាព​ដែល​មិនធ្លាប់​ជួបពីមុនមក ប៉ុន្តែ​លោក​ស្នើ​ឲ្យ​យោគយល់​និង​សណ្តោស​ពលរដ្ឋ​ក្នុង​ការអនុវត្ត​វិធានការ​បិទខ្ទប់​ដើម្បី​ឲ្យ​មាន​ការចូលរួម​អនុវត្ត​ជាជាង​ការប្រើ​ហិង្សា៕

XS
SM
MD
LG