ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គណកម្មការ​រៀបចំ​កីឡា​ខូម៉ិនវ៉ែល​ជាប់ឃុំ​ដោយសារ​ប្រព្រឹត្ដ​អំពើ​ពុករលួយ


អតីត​ប្រធាន​គណកម្មា​ធិការ​រៀប​ចំ​កីឡា ខូមិនវែល​នៃ​ទីក្រុង​ញូ​ឌែលី​ Suresh Kalmadi​ ដែល​ត្រូវ​បាន​ដក​ហូត​ពី​តំណែង​របស់​លោក​នៅ​ខែ​មករា ទៅ​ដល់​ការិយាល័យ​កណ្ដាល​ស៊ើប​ការណ៍​សម្ងាត់​ នៅ​ទី​ក្រុង​ញូ​ឌែលី​នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា ​ឆ្នាំ​​២០១១​។​
អតីត​ប្រធាន​គណកម្មា​ធិការ​រៀប​ចំ​កីឡា ខូមិនវែល​នៃ​ទីក្រុង​ញូ​ឌែលី​ Suresh Kalmadi​ ដែល​ត្រូវ​បាន​ដក​ហូត​ពី​តំណែង​របស់​លោក​នៅ​ខែ​មករា ទៅ​ដល់​ការិយាល័យ​កណ្ដាល​ស៊ើប​ការណ៍​សម្ងាត់​ នៅ​ទី​ក្រុង​ញូ​ឌែលី​នៅ​ថ្ងៃ​ទី​២៥​ខែ​មេសា ​ឆ្នាំ​​២០១១​។​

នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ មន្ដ្រី​ថ្នាក់ជាន់ខ្ពស់​ដែល​រៀបចំ​កីឡា​នៃ​អតីតអនានិគមន៍​អង់គ្លេស ​ឬ​ Commonwealth​ ​Games ដែល​មាន​រឿង​ចម្រូង​ចម្រាស ​កាល​ពី​ឆ្នាំ​មុន​បាន​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​តាម​បទ​ប្រព្រិត្ដ​អំពើ​ពុករលួយ។

អតីត​ប្រធាន​គណកម្មា​ធិការ​រៀប​ចំ​កីឡា ​ខូមិនវែល Suresh Kalmadi​ បាន​ត្រូវ​នាំ​ទៅ​មន្ទីរ​ឃុំឃាំង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ក្រោយ​ពី​បាន​ត្រូវ​សួរ​ ចម្លើយ​ដោយ​ប៉ូលិស​សហព័ន្ឋ។

ស្រ្ដី​អ្នក​នាំពាក្យ​ការិយាល័យ​ស៊ើប​អង្កេត​កណ្ដាល Dharini​ Mishra​ ថ្លែង​ថា​លោក​ កាមាលឌី​បាន​ត្រូវ​ចាប់​ខ្លន​តាម​ការ​ចោទ​ប្រកាន់​ពី​បទ​យោគយល់​ឲ្យ​ក្រុមហ៊ុន​ស្វីស​ នូវ​កិច្ចសន្យា​កុងត្រាសម្រាប់​ការ​ប្រើ​ប្រាស់​សម្ភារៈ ​កត់ពេល​ និង​ឲ្យ​ពិន្ទុនៃ​ការ​ប្រកួត។

«គេ​បាន​ចោទ​ថា​មន្ដ្រី​នៃ​គណកម្មាធិការ​រៀបចំ​កីឡា​ បាន​ឃុបឃិត​ជា​មួយ​តំណាង​របស់​ក្រុម​ហ៊ុន​ឯកជន​ នៅ​ក្នុង​ប្រទេស​ស្វីស​ ហើយ​និង​កិច្ច​សន្យា​សម្រាប់​ឧបករណ៍​ផ្ទៀង​ម៉ោង​ពិន្ទុ​ក្នុង​លទ្ធផល​ប្រកួត​ បាន​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ ដោយ​មិនមាន​ការ​ប្រកួត​ដេញ​តម្លៃ​ពី​អ្នក​ដទៃ​តាម​មធ្យោបាយ​គ្រោងទុក​ជា​មុន»។

លោក​កាមាលឌី​បាន​ត្រូវដក​ចេញ​ពី​ដំណែង​ ជា​ប្រធាន​គណកម្មាធិការ​រៀប​ចំ​កីឡា​ ខូមិនវែល​ កាល​ពី​ខែ​មករា។​ លោក​ជាមន្ដ្រីជាន់​ខ្ព​ស់ទី​បី ​ដែល​បាន​ត្រូវ​ចាប់​ខ្លួន ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ក្នុងព្រឹត្ដិការណ៍​កីឡា​ដែល​ប្រព្រឹត្ដ​ធ្វើ​នៅ​ក្នុងទី​ក្រុង​និយ​ដែលី​កាល​ពី​ខែ​តុលា​មុន។

លោក​ កាមាលឌី​ ជា​អ្នក​តាក់តែង​ច្បាប់​មក​ពី​គណបក្ស​កាន់​អំណាច​ Congress Party ​បាន​និយាយ​បញ្ជាក់​ជា​ច្រើន​ដង​ថា​លោក​មិន​មាន​កំហុស​អ្វី​ទេ។

កីឡា ខូមិនវែល​ជា​ព្រឹត្ដិការណ៍​កីឡា​ដ៏​ធំ​បង្អស់​ដែល​ឥណ្ឌា​បាន​រៀបចំ​មិន​ធ្លាប់​ធ្វើ​ជាង​ ៣០​ ឆ្នាំ​មក​ហើយ ហើយ​បាន​ត្រូវ​គេ​រំពឹង​ថា ​នឹង​ទទួល​កិត្ដិយស​ដល់​ប្រទេស​នោះ​ដែល​បាន​ងើប​ចេញ​មុខនៅ​លើ ​ឆាក​អន្ដរជាតិ។ តែ​ព្រឹត្ដិការ​ណ៍នោះ​បាន​ក្លាយទៅ​ជា​រឿង​អាម៉ាស់​មុខ​ដ៏​ធំ​បំផុត​របស់​ប្រទេស​ជាតិ​ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​ខ្នាត​ធំធេង​ការ​ពន្យារ​ពេល​និង ​ការ​រៀបចំ​មិន​ត្រឹមត្រូវ​ ហើយ​នឹង​កិច្ចការ​សំណង់​មិន​ល្អ​នៃ​ទីកន្លែង​ប្រកួត​បាន​ត្រូវ​កាសែត​ចុះ​នៅ​ក្នុង​ទំព័រ​ទីមួយ។ព្រិត្ដិការណ៍​កីឡា​នោះ​ចុះសោហ៊ុយ​ប្រាក់​៦​ពាន់​លាន​ដុល្លារ​ លើស​ពី​ថវិកា​ប៉ាន់​ស្មាន។ គេ​ឃើញ​មាន​ការតវ៉ា​ថា​ថវិកា​មួយ​ភាគ​បី​ បាន​ត្រូវ​កេង​បន្លំ។

គ្រា​មាន​ការ​ខឹង​សម្បា​ពី​សាធារណជន​គណបក្ស​ប្រឆាំង​រដ្ឋាភិបាល​សន្យា​ថា​នឹង​ធ្វើការ​ស៊ើប​អង្កេត​មក​លើក​ការ​ចោទ​ប្រកាន់​ពី​បទ​ពុករលួយ​ និង​ដាក់​ទណ្ឌកម្ម​អ្នក​ទទួល​ខុស​ត្រូវ។

ក្រោយ​ពី​ការ​ចាប់ខ្លួន​លោក​ កាមាលឌី​ អ្នក​នាំ​ពាក្យនៃ​គណបក្ស​ប្រឆាំងបារាទិយ៉ា ​ចាណាតា ​ Nirmala​ Sitharaman ថ្លែងថាការស៊ើបអង្កេតត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់​រហ័ស​ដើម្បី​ចាប់​ឃុំ​អ្នក​មាន​កំហុស។

«អ្នក​ដទៃ​ដែល​ពាក់ព័ន្ធ​ក្នុង​រឿង​នេះ​ ហើយ​អ្នក​ខ្លះ​នៅ​មិនទាន់​ចេញ​ឈ្មោះ​ រហូត​ពេលនេះ​ ជា​អ្នក​ធំ ​មាន​ឥទ្ធពល​ដែល​ដើរតួ​នាទី​នៅ​ក្នុង​អំពើ​ពុក​រលួយ​នេះ​ ដែលត្រូវ​យក​ទៅ​ឲ្យ​តុលាការ​កាត់ក្ដី»។

ការ​ចោទ​ប្រកាន់​ពី​បទ​ស៊ី​សំណូក​ធំ​ធេងពាក់ព័ន្ធ​នឹង​ការ​រៀបចំ​កីឡា​បាន​នាំ​ឲ្យ​មាន​ការ​ផ្ដោត​ចក្ខុ​មក​លើ​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​ឥណ្ឌា ​មាន​ទឹក​ប្រាក់ច្រើន​ពាន់​លាន​ដុល្លារ។ នៅ​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះរឿង​អាស្រូវ​ដ៏​ធំ​ធេង​មួយ​ពាក់ព័ន្ធ​នឹង​លទ្ធភាព​នៃ​ការ​បាត់​បង់​ថវិកា​ជាតិ​ ៣៦​ ពាន់​ លាន​ដុល្លារ​ ដោយ​សារ​តែការ​លក់​ទូរស័ព្ទ​ចល័ត​ទាប​ជាង​តម្លៃ​ក្នុង​ទីផ្សារ​ នៅ​ក្នុង​ប្រព័ន្ធ​ទូរគមនាគមន៍​របស់​ប្រទេស​ឥណ្ឌា ​បាន​ត្រូវកាសែត​សរសេរ​ចុះ​ក្នុង​ទំព័រ​ទី​មួយ។

ការ​ចោទ​ប្រកាន់​នៃ​បទ​ប្រព្រឹត្ដ​អំពើ​ពុក​រលួយ​ធំ​ធេង​ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សភា ​ប្រុង​ការពារ​ខ្លួន​ ហើយដាក់​សម្ពាធ​មក​លើរដ្ឋាភិបាលដើម្បី​ឲ្យ​អនុម័ត​មក​លើ​ច្បាប់​តឹងរ៉ឹងអំពី​អំពើ​ពុក​រលួយ៕

ប្រែ​សម្រួល​ដោយ​ អ៊ូ​ ធួក

XS
SM
MD
LG