ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាណាដា​រំលាយ​សភា​ និង​គ្រោង​ធ្វើការ​បោះឆ្នោត​នៅ​ខែ​តុលា


នាយករដ្ឋមន្រ្តី​កាណាដា​លោក Stephen Harper ពេលកំពុង​និយាយ​ទៅ​កាន់​សភា​នៅ​ក្រុង​ Ottawa។
នាយករដ្ឋមន្រ្តី​កាណាដា​លោក Stephen Harper ពេលកំពុង​និយាយ​ទៅ​កាន់​សភា​នៅ​ក្រុង​ Ottawa។

លោក ​Stephen Harper នាយក​រដ្ឋមន្ត្រីប្រទេស​កាណាដា​បាន​រំលាយ​សភា​កាល​ពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ ហើយ​បាន​កំណត់​ការ​បោះឆ្នោត​នៅថ្ងៃទី​១៩​ខែ​តុលា​នេះ។​

លោក​ Harper និង​គណបក្ស​អភិរក្ស​របស់​លោក​កំពុង​ស្វះស្វែងកាន់​កាប់តំណែង​មួយ​អាណត្តិ​ទៀត​គឺ ​អាណត្តិ​ទី​បួន​ បន្ទាប់​ពី​គណបក្ស​នេះ​បាន​កាន់អំណាច​ជិត​មួយ​ទសវត្សរ៍​មក​ហើយ​នោះ។​ ប៉ុន្តែ​ពួក​គេនឹង​ត្រូវ​ប្រឈម​មុខ​នឹង​យុទ្ធនាការ​ខ្លាំងក្លា​របស់​គណបក្ស​អ្នក​ប្រជាធិបតេយ្យ​ថ្មី ​(New Democrat) ដែល​លោក​ Tom Mulcair ​ជា​មេដឹកនាំ​របស់​គណបក្ស​នេះ។​នៅពេល​ប្រទេស​កាណាដា​កំពុងព្យាយាម​ប្រឈម​នឹង​ការធ្លាក់ចុះ​ខាង​សេដ្ឋកិច្ច​ និង​ការ​ធ្លាក់ចុះ​តម្លៃប្រេង ​ដែល​ជា​ការ​នាំចេញ​សំខាន់​របស់​ប្រទេស​កាណាដា។

លោក​ Harper បាន​ជំរុញ​ប្រទេស​របស់​លោក​ទៅ​កាន់​នយោបាយ​អភិរក្ស​ជា​បណ្តើរ​ ដោយ​ធ្វើការ​បន្ធូរ​បន្ថយ​ពន្ធ​ គាំទ្រ​ដល់​ឧស្សាហ​កម្ម​ទប់ទល់​នឹង​ការ​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ការ​ឡើង​ចំណាយ​ខាង​យោធា។ ប្រសិន​បើលោក​ Harper ​ដែលមាន​អាយុ​៥៦ឆ្នាំ​ ឈ្នះ​ឆ្នោត​សារជាថ្មី ​នោះ​លោកនឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ទីមួយ​ ដែល​ជាប់ឆ្នោត​បួនអាណត្តិ​ជាប់ៗ​គ្នានៅក្នុង​ប្រទេស​កាណាដា ក្នុងពេល​ជាងមួយ​សតវត្សរ៍​នេះ៕

XS
SM
MD
LG