ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្រ្តី​ថា​ ប្រធានាធិបតី​ហៃទី​លោក​ Moïse ​ត្រូវ​បាន​គេ​បាញ់​ស្លាប់

រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ នេះ បង្ហាញ​ពី​ប្រធានាធិបតី​ប្រទេស​ហៃទី លោក Jovenel Moise ដែល​កំពុង​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ។ លោក​ត្រូវ​បាន​គេបាញ់​ស្លាប់​នៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១​។

ប្រធានាធិបតី​ប្រទេស​ហៃទី​លោក​ Jovenel Moïse​ ត្រូវ​គេ​បាញ់​ស្លាប់​នៅពេល​យប់​ នៅក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​ឯ​គេហដ្ឋាន​ឯកជន​របស់​លោក។ នេះ​បើ​តាម​លោក​ Claude Joseph ​នាយក​រដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​នៃ​ប្រទេស​ហៃទី​ដែល​បាន​ប្រកាស​នៅ​ថ្ងៃពុធ។​

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ លោក​ Joseph​ បាន​និយាយ​ថា​ ក្រុម​មនុស្ស​ដែល​មិន​ស្គាល់​អត្ត​សញ្ញាណ​ជា​អ្នក​ធ្វើ​អំពើ​ឃាតកម្ម​នេះ​ ដែល​លោក​បាន​ហៅ​ថា​ ជា​«ការ​វាយ​ប្រហារ​គួរ​ឱ្យ​ស្អប់ខ្ពើម​ អមនុស្ស​ធម៌ ​និង​ព្រៃផ្សៃ»។

លោក​ក៏បាន​និយាយ​ផង​ដែរ​ថា​ ភរិយា​របស់​លោក​ប្រធានាធិបតី ​Moïse ​គឺ​លោកស្រី​ Martine ​បាន​រង​របួស​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ទទួល​ការ​ព្យាបាល។​

ប្រទេស​ហៃទី​បាន​មាន​អស្ថិរភាព​នយោបាយ​ ​ការ​បែកបាក់ ​និង​កំណើន​អំពើ​ហិង្សា​នៃ​ក្រុម​ជនពាល​ផង​ដែរ៕​

(សេចក្តី​រាយ​ការណ៍​នេះ​មាន​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន ​AP, AFP ​និង​ Reuters)

វីដេអូថ្មីៗបំផុត

XS
SM
MD
LG