ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ្រូបង្រៀន​វេយ្យាករណ៍ ជួយ​អ្នក​ក្រុង New York ដែល​មាន​ចម្ងល់​ក្នុង​ការប្រើប្រាស់​ភាសា​អង់គ្លេស


ទាញ​យក​ពី​តំណភ្ជាប់​ដើម

នៅក្នុង​ពិភពលោក​នេះ មាន​មនុស្ស​ប្រមាណ​ជាង​មួយ​ពាន់​លាន​នាក់ និយាយ​ភាសា​អង់គ្លេស ហើយ​មាន​មនុស្ស​ប្រមាណ​ជា ២ ពាន់​លាន​នាក់​ផ្សេង​ទៀត កំពុង​រៀន ឬ កំពុង​ព្យាយាម​រៀន​ភាសា​អង់គ្លេស។ វេយ្យាករណ៍​ភាសា​អង់គ្លេស មិន​ងាយស្រួល​ក្នុង​ការរៀន​ទេ សូម្បី​តែ​សម្រាប់​អ្នក​ដែល​មាន​ភាសា​កំណើត​ជា​ភាសា​អង់គ្លេស​ក៏ដោយ។ ហេតុដូច្នេះ​ហើយ អ្នកជំនាញ​ខាង​ភាសា​មួយ​រូប​បាន​សម្រេច​ថា នឹង​ធ្វើ​ឲ្យ​វា​មាន​ភាពងាយ​ស្រួល​ជាង​មុន បើ​មិន​បាន​សម្រាប់​មនុស្ស​ទាំងអស់​ទេ យ៉ាងហោច​ណាស់ ក៏​សម្រាប់​អ្នករស់នៅ​​ក្នុង​ទីក្រុង New York ដែរ។ បេកសកម្ម​របស់​អ្នកស្រី Ellen Jovin ដែល​ជំនាញ​ខាង​វេយ្យាករណ៍ គឺ​ជួយ​អ្នក​ទាំងឡាយ​ដែល​មាន​ចម្ងល់​នៅក្នុង​ការប្រើ ប្រាស់​​ភាសា​អង់គ្លេស។ អ្នកស្រី Nina Vishneva រាយការណ៍​ឲ្យ VOA អំពី​រឿង​នេះ ពី​​ទីក្រុង New York ហើយ​អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG