ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ធនធាន​ទឹក​ព្រមាន​ពលរដ្ឋ​មាត់​សមុទ្រ​ពី​ព្យុះ​ភ្លៀង​នៅ​ចុង​សប្តាហ៍​នេះ


រូបឯកសារ៖ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម្នាក់​បើ​កាត់​ផ្លូវ​លិច​ទឹក​ដោយសារ​តែ​ភ្លៀង​ធ្លាក់​មួយ​មេឃ​ធំនៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី៣១ ខែ​កក្កដា ឆ្នាំ២០១៥។ (AP/Heng Sinith)
រូបឯកសារ៖ អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ម្នាក់​បើ​កាត់​ផ្លូវ​លិច​ទឹក​ដោយសារ​តែ​ភ្លៀង​ធ្លាក់​មួយ​មេឃ​ធំនៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​សុក្រ ទី៣១ ខែ​កក្កដា ឆ្នាំ២០១៥។ (AP/Heng Sinith)

នៅ​ក្រសួង​ធនធានទឹក​ ​និង​ឧតុនិយម​​បាន​ប្រកាស​ឲ្យ​ប្រជាពល​រដ្ឋ​ដែល​ធ្វើដំណើរ​តាម​សមុទ្រ​ ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ចាប់ពី​ថ្ងៃទី១៧​ ​ដល់ទី១៩​ ​ខែវិច្ឆិកា​នេះ​ ​ជៀស​វាង​គ្រោះថ្នាក់​ជាយថាហេតុ​ ​បណ្តាល​មក​ពី​អាកាសធាតុ​ដែល​រង​ឥទ្ធិពល​ពី​សម្ពាធ​ដែល​កំពុង​គ្រប​ដណ្តប់​លើ​ជ្រោយ​ឥណ្ឌូចិន។

ក្រសួង​ធនធានទឹក​ ​និង​ឧតុនិយម​ ​នៅ​សប្តាហ៍​នេះ​ ​បាន​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ​ឬ​ផ្អាក​ការ​ធ្វើដំណើរ​លើ​ផ្ទៃ​ទឹក​ ​ក្នុង​អំឡុង​ថ្ងៃទី១៨​ ​ខែវិច្ឆិកា​នេះ​ ​ជៀសវាង​គ្រោះថ្នាក់​ផ្សេងៗ​ដែល​អាច​កើតមាន​ជាយថាហេតុ។​

​យោង​តាម​ការ​ព្យាករណ៍​អាកាសធាតុ​របស់ក្រ​សួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ចេញ​នៅ​ថ្ងៃ​ព្រហស្ប​ត៍​នេះ​បញ្ជាក់​ថា​ ​បន្ទាប់​ពី​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​បាន​ព្យាករណ៍​ថា​ ​មាន​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ​ ​បាន​និង​កំពុង​បន្ត​គ្របដណ្ដប់​លើ​ជ្រោយ​ឥណ្ឌូចិន​ហើយ​ជ្រលង​សម្ពាធ​នេះ​បាន​និង​កំពុង​គ្របដណ្ដប់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា។

​សេចក្តី​ជូនដំណឹង​នោះ​បន្ថែម​ថា​ លក្ខណៈ​បែបនេះ​នឹង​ធ្វើឲ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី១៩​ ​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៨​នេះ​ ​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ​ ​នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​មួយ​ចំនួន​ ​ជាពិសេស​តំបន់​មាត់សមុទ្រ។

​ក្រសួង​បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូន​ដំណឹង​ដែល​ជា​ការ​ព្យាករណ៍​នោះ​ ​ដោយ​ប្រាប់​ឲ្យ​ប្រជា​នេសាទ​ ​និង​អ្នកធ្វើ​ដំណើរ​តាម​សមុទ្រ​ ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ​ដើម្បី​ចៀសវាង​នូវ​គ្រោះ​ថ្នាក់​ផ្សេងៗ​ដែល​កើតមាន​ជាយថាហេតុ។

​លោក​ ​ចាន់​ ​យុត្ថា​ ​អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក​ ​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​ព្រ​ហស្ប​ត៍​នេះ​ថា​ ​នៅ​ពេល​ដែល​មាន​បាតុភូត​ធម្មជាតិ​កើតឡើង​ ​ក្រសួង​ ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ទីនោះ​ ​តែង​ជូនដំណឹង​ ​និង​មាន​ត្រៀម​កម្លាំង​ដើម្បី​ជួយ​ក្នុង​ពេល​មាន​បញ្ហា។​ ​ទោះ​យ៉ាងណា​លោក​ថា​ ​សម្រាប់​ថ្ងៃទី១៧​ ​១៨​ ​និង១៩​ ​ខែ​ ​វិច្ឆិកា​នេះ​ ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​សមុទ្រ​ ​គួរ​ផ្អាក​ការ​ធ្វើ​ដំណើរ​ ​ដើម្បី​ការពារ​សុវត្ថិភាព​របស់​ខ្លួន។

​លោក​មានប្រសាសន៍​ថា៖​

​«ខាង​កងទ័ពជើងទឹក​ ​ក៏ដូចជា​ខាង​មន្រ្តី​នគរបាល​លោក​តែងតែ​មាន​វិធានការ​ត្រៀម​បង្ការ​ហើយ​ ​ជា​ពិសេស​នោះ​គឺ​ការ​បញ្ជ្រាប​ព័ត៌មាន​ហ្នឹង​ ​ជូន​ព័ត៌មាន​ហ្នឹង​ឲ្យ​ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ​របស់​យើង​ហ្នឹង​ ​អាហ្នឹង​គឺជា​ការ​សំខាន់​ជាង។​ ​ព្រោះថា​មានហេតុ​ការណ៍​អី​ហើយ​យើង​ទៅ​សង្គ្រោះ​ហ្នឹង​ ​គឺ​វា​លំបាក​ជាង​ការ​បញ្ជ្រាប​ព័ត៌មាន។បើសិនជា​គាត់​ទទួល​បាន​ព័ត៌មាន​ហើយ​ ​អាហ្នឹង​គឺ​គាត់​មិន​ចេញ​ទៅ​ ​ជាពិសេស​ដូច​ខ្ញុំ​បញ្ជាក់​ជូន​អញ្ចឹង ​ចាប់ពី​ថ្ងៃ១៧ទៅ​ ​គឺ​ថ្ងៃ១៨ហ្នឹងហើយ​ដែល​ខ្លាំង។​ ​អញ្ចឹង​បើ​គាត់​បាន​ទទួល​ព័ត៌មាន​ហើយ​ ​គឺ​គាត់​ផ្អាក​មួយថ្ងៃ​ពីរ​អញ្ចឹង​ទៅ​ ​គឺ​ដើម្បី​សុវត្ថិភាព​របស់​ពួក​គាត់»។

​បើ​តាម​ក្រសួង​ធនធានទឹក​ ​រាជធានី​ខេត្ត​មួយ​ចំនួន​ដែល​នឹង​ត្រូវ​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​នោះ​មាន​ដូចជា​ ​រាជធានី​ភ្នំពេញ​ ​ខេត្ត​ត្បូងឃ្មុំ​ ​កំពង់ចាម​ ​ព្រៃវែង​ ​ស្វាយរៀង​ ​កណ្ដាល​ ​កំពង់ស្ពឺ​ ​តាកែវ​ ​និង​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ៕

XS
SM
MD
LG