ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

លោក​ហ្គានី​និង​លោក​អាប់ឌុលឡា​ទាមទារ​ជ័យ​ជម្នះ​រៀងៗ​ខ្លួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន


លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន Ashraf Ghani (រូប​ស្តាំ) ធ្វើ​ការ​បោះឆ្នោត​នៅ​វិទ្យាល័យ Amani ក្បែរ​វិមាន​ប្រធានាធិបតី ក្នុង​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៩។

ប្រធានាធិបតី​ប្រទេស​អាហ្វហ្គានីស្ថាន​លោក Ashraf Ghani ​និង​លោក Abdullah Abdullah ប្រធាន​ប្រតិបត្តិ​ដែល​ជា​គូ​ប្រកួតប្រជែង​របស់​លោក ​កំពុង​ទាមទារ​ជ័យ​ជម្នះ​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន ​មុន​ពេល​ការ​ចេញ​ផ្សាយ​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត។

លោក Amrullah Saleh បេក្ខជន​អនុ​ប្រធានាធិបតី​របស់​លោក​ហ្គានី ​បាន​ប្រាប់ VOA ផ្សាយ​ជា​ភាសា Pashto របស់​អាហ្វហ្គានីស្ថាន​ថា លោក​ និង​លោក​ហ្គានី ​បាន​ទទួល​សន្លឹក​ឆ្នោត​៦០ភាគរយ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន។

លោក Abdullah បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មានកាល​ពី​ថ្ងៃ​ចន្ទ​ថា លោក​បាន​ទទួល​សន្លឹក​ឆ្នោត​ដ៏​ច្រើន​បំផុត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រុម​មន្រ្តី​រៀបចំ​ការ​បោះឆ្នោត បាន​និយាយ​ថា ​លទ្ធផល​ផ្លូវ​ការ ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​ទេ។

ដំណើរការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ​មាន​រយៈ​ពេល​យូរ។ប្រអប់​ឆ្នោត​ត្រូវ​យក​មកពី​កន្លែង​ដាច់ស្រយាល​ដោយ​មាន​បណ្តាញ​ទាក់​ទង​តិច​តួច​ ឬ​គ្មាន​ទាល់​តែ​សោះ។​ លទ្ធផល​ដំបូងៗ​ត្រូវ​គេ​សង្ឃឹម​ និង​បាន​ដឹងក្នុង​រយៈ​ពេល​បីបួន​សប្តាហ៍​ទៀត។

ការបោះឆ្នោត​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ​នៅពេល​ដែល​មាន​ការ​គំរាម​កំហែង​ម្តង​ហើយ​ម្តង​ទៀត​ពី​ក្រុម​តាលីបង់​ និង​ការ​ភ័យ​ខ្លាច​ពី​ភាព​ចលាចល​ក្រោយ​ការ​បោះឆ្នោត។

ការប៉ាន់ស្មាន​លទ្ធផល​បោះឆ្នោត​ក្រៅ​ផ្លូវការ ​ប្រាប់​ឲ្យ​ដឹងថា ​ចំនួន​មនុស្ស​ចេញបោះ​ឆ្នោត​តិច​បំផុត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្រ្ត។​ ក្រុម​អ្នក​យក​ព័ត៌​មាន​របស់ VOA បាន​រក​ឃើញ​ស្ថានីយ​បោះ​ឆ្នោត​គ្មាន​មនុស្ស​ និង​ប្រអប់​បោះឆ្នោត​ទទេ​នៅ​ក្នុង​រដ្ឋធានី​កាប៊ុល​និង​ផ្នែកជាច្រើន​ទៀត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG