ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អាល្លឺម៉ង់កំពុង​ស្វែង​រក​ជន​សមគំនិត​ជាមួយ​អ្នក​វាយ​ប្រហារ​នៅ​​ទីក្រុង​ប៊ែរឡាំង​


អ្នកស្រី​ Nour El Houda Hassani ម្តាយ​របស់​ Anis Amri អង្គុយ​ទី ពីរ​រាប់​ពី​ឆ្វេង​ដែល​​មាន​ពាក់​ក្រម៉ា​សនៅ​លើ​ក្បាលនិង​ឪពុក​របស់​គាត់លោក Mustapha Amri(ស្តាំ) កំពុង​មើល​ទូរទស្សន៍ជាមួយ​នឹង​អ្នក​ឯទៀត​បន្ទាប់​ពីកូន​ប្រុស​របស់​គាត់​បាន​ស្លាប់​នៅ Oueslatia ភាគ​កណ្តាល​ប្រទេស​ទុយ​នីស៊ីកាល​ពី​ថ្ងៃ​សុក្រ​ទី​២៣ ធ្នូ ២០១៦។
អ្នកស្រី​ Nour El Houda Hassani ម្តាយ​របស់​ Anis Amri អង្គុយ​ទី ពីរ​រាប់​ពី​ឆ្វេង​ដែល​​មាន​ពាក់​ក្រម៉ា​សនៅ​លើ​ក្បាលនិង​ឪពុក​របស់​គាត់លោក Mustapha Amri(ស្តាំ) កំពុង​មើល​ទូរទស្សន៍ជាមួយ​នឹង​អ្នក​ឯទៀត​បន្ទាប់​ពីកូន​ប្រុស​របស់​គាត់​បាន​ស្លាប់​នៅ Oueslatia ភាគ​កណ្តាល​ប្រទេស​ទុយ​នីស៊ីកាល​ពី​ថ្ងៃ​សុក្រ​ទី​២៣ ធ្នូ ២០១៦។

ប្រទេស​អាល្លឺម៉ង់​កំពុង​ស្វែង​រកជន​សម​គំនិតជាមួយ​ជន​សង្ស័យ​វាយ​ប្រហារ​រថយន្ត Truck នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ​មួយ​ថ្ងៃ​បន្ទាប់​ពី​ជន​នោះ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុងការ​បាញ់​ប្រហារ​ជាមួយ​ប៉ូលិស​អ៊ីតាលី​នៅ​ក្នុង​ទីក្រុង Milan។

​នៅពេល​ដែល​ប្រទេស​អាល្លឺម៉ង់ ​បាន​រៀបចំ​ប្រារព្ធ​ពិធី​បុណ្យគ្រឹស្តម៉ាសនៅ​ថ្ងៃ​សៅរ៍​នេះ ​ពួក​អាជ្ញា​ធរ​អាល្លឺម៉ង់បាន​និយាយ​ថា ​ពួក​អ្នក​ស៊ើប​អង្កេតរាប់​រយ​នាក់​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​យ៉ាង​ល្អិតល្អន់​នៅ​រដូវ​ឈប់​សម្រាក​នេះ។

​ថ្លែង​ទៅ​កាន់អ្នក​យកព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង​កាល​ពី​ថ្ងៃ​សុក្រ ​លោក Peter Frank ​ប្រធាន​រដ្ឋ​អាជ្ញាសហព័ន្ធ​បាន​និយាយ​ថា ​ពួក​អ្នក​ស៊ើប​អង្កេត​កំពុង​ព្យាយាម​ធ្វើ​ការ​កំណត់​ថា​តើ Anis Amri អាយុ​២៤​ឆ្នាំ​ជាតិ​ទុយនីស៊ី​នោះ ​បាន​ទទួល​ការ​ជួយពី​បណ្តាញពួកអ្នក​គាំទ្រ​ដែរឬទេ។

លោក Frank បាន​និយាយ​បន្ត​ទៀត​ថា ម្រាម​ដៃ​បាន​បញ្ជាក់​ថា Amri ​បាន​ធ្វើការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​១២​នាក់​ហើយ​នឹង​ធ្វើ​ឲ្យ​៥៦នាក់​ទៀត​រង​របួស​កាល​ពី​ថ្ងៃ​ចន្ទ​មុន។​ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ថា ការ​ស៊ើប​អង្កេត​នៅ​វែង​ឆ្ងាយ​ទៀត។

លោកFrankបាន​និយាយ​ថា​ «វាជា​ការ​សំខាន់​ណាស់​សម្រាប់​យើងនៅពេល​ឥឡូវនេះ​ដើម្បី​ស្វែងរកថាតើ​មាន​បណ្តាញ​ពួក​អ្នកគាំទ្រនិងជន​សម​គំនិត​ដែរឬទេ ​ថាតើ​មានមនុស្ស​ជំនិត​ដែល​បាន​ជួយ​ជននេះប្រុងប្រៀប​រៀប​ចំ​ហើយ​ធ្វើការវាយ​ប្រ​ហារ​និង​គេច​ខ្លួន​ដែរឬទេ‍»។

​លោកស្រី Angela Merkel ​អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់ ​បាន​បញ្ជាក់​ឡើង​វិញ​ថា ការ​ស៊ើប​អង្កេត​នេះ​នឹង​ផ្តោត​លើ​លទ្ធភាព​នៃ​អ្នកសម​គំនិត​។

ក្នុងវីដេអូ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ថាAmri ​បាន​អំពាវនាវ​ឲ្យ​មានការ​វាយ​ប្រហារកាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​នៅ​ក្នុង​ទ្វីប​អឺរ៉ុប៕

XS
SM
MD
LG