ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អធិការ​បតីអាល្លឺម៉ង់ ​លោក​ស្រី ​Angela Merkel​ ប្រកាស​ឈរ​ឈ្មោះ​​សម្រាប់​អាណត្តិ​ទី​៤​


លោក​ស្រី Angela Merkel ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីក្រុង​ប៊ែកឡាំង កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ២០១៦។
លោក​ស្រី Angela Merkel ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​នៅទីក្រុង​ប៊ែកឡាំង កាល​ពី​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

អធិការបតី​អាល្លឺម៉ង់​គឺលោកស្រី​ Angela Merkel ​បានប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា លោក​ស្រី​កំពុង​ស្វះស្វែង​រកការ​កាន់កាប់​តំណែង​អាណត្តិ​ទី៤ ​ជា​មេដឹកនាំ​រដ្ឋាភិបាល។

លោកស្រីMerkel ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​ លោក​ស្រី​បាន​ជួប​ប្រជុំ​ជាមួយ នឹង​មន្ត្រី​សំខាន់ៗ​នៃគណបក្ស ​Christian​ Democrats ​(CDU)​ មុនពេល​ផ្តល់​ព័ត៌មាន ជាផ្លូវការ​អំពីការ​សម្រេច​ចិត្តនេះ។

លោកស្រី ​Merkel ​ដែលមាន​វ័យ៦២​ឆ្នាំ​ ជាស្ត្រី​ដឹក​នាំ​ប្រទេស​អាល្លឺម៉ង់​លើក​ដំបូង​ដែល ត្រូវគេ​គិតថា​ ជាអ្នក​ធ្វើ​ឲ្យ​មានភាព​នឹងនក្នុង​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​ការបោះ​ឆ្នោត ប្រជាមតិ​របស់​អង់គ្លេស​ក្នុង​ការ​ចាកចេញ​ពីសហភាព​អឺរ៉ុប​ ហើយ​និង​ការ​បោះឆ្នោត ជ្រើស​រើស​លោក ​ដូណាល់​ ត្រាំ​ ជាប្រធានាធិបតី​បន្ទាប់​ ស.រ.អា.។

លោកស្រី​បាន​កាន់​មុខតំណែង​ជា​មេដឹកនាំ​អាល្លឺម៉ង់​តាំងពី​ឆ្នាំ​២០០៥ ​មក​ម្ល៉េះ​ ហើយ​បានធ្វើឲ្យ​មាន​ជោគជ័យ ​និង​ការ​គោរព​ពីអន្តរជាតិ​ចំពោះ​ការ​ស្រោច​ស្រង់​វិបត្តិ​សេដ្ឋកិច្ច តាម​រយៈប្រាក់​បំណុល​ និង​ថវិកា​របស់​អឺរ៉ុប​ដ៏ធំធេង។​

លោក​ប្រធានាធិបតី​ស.រ.អា. បារ៉ាក់ អូបាម៉ា ​បានហៅ​លោកស្រី ​Merkel ​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏​ឆ្នើម​ក្នុងពេល ​បំពេញ​ទស្សនកិច្ច​ចុង​ក្រោយ​កាល​ពី​សប្តាហ៍​មុនៗ​ ពេល​ចប់​អាណត្តិ​ប្រធានាធិបតី​ស.រ.អា. ​របស់​លោក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG