ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​គំរាម​ប្រើ​សេចក្តី​សម្រេច​តាម​មតិ​ភាគ​ច្រើន​លើ​កូតា​ជនភៀស​ខ្លួន


ជន​ចំណាកស្រុក​រង់ចាំ​ឆ្លង​ចូល​ក្នុង​ប្រទេស​ក្រូអាត។ រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​គំរាម​ប្រើ​សេចក្តី​សម្រេច​តាម​មតិ​ភាគ​ច្រើន​លើ​កូតា​ជនភៀស​ខ្លួន។

លោករដ្ឋ​មន្រ្តី​ការបរទេស​អាល្លឺម៉ង់​និយាយ​ថា ​ប្រសិន​បើ​សមាជិក​របស់​សហភាព​អឺរ៉ុប ​បន្ត​ស្ទាក់​ស្ទើរក្នុង​ការ​យល់​ព្រមលើ​ប្រព័ន្ធ​ទទួល​យក​ជន​ភៀសខ្លួន​តាម​ចំនួន​កូតា សមាជិក​ផ្សេង​ទៀត​អាច​ជំទាស់​ប្រឆាំង​នឹង​ការ​មិន​ទទួល​យក​ចំនួន​កូតា​ពី​សមាជិក​សហភាព​អឺរ៉ុប​នោះ។

លោក​រដ្ឋមន្រ្តី​ការបរទេស Frank–Walter Steinmeierបាន​ប្រាប់​កាសែត​អាល្លឺម៉ង់ The Passauer Neue Press ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​អឺរ៉ុប​គួរតែ​ពិចារណា​លើ​ការ​ប្រើ​ប្រាស់​សំឡេង​ឆ្នោត​ភាគ​ច្រើន​នៅ​ឯ​ជំនួប​របស់​រដ្ឋ​មន្រ្តី​ការបរទេស​របស់​សហភាព​អឺរ៉ុប​នៅថ្ងៃ​ពុធសប្តាហ៍​ក្រោយ ដើម្បី​ពិភាក្សាស្ថានភាព​ជន​ភៀស​ខ្លួន។ ​សមា​ជិក​ទាំង​២៨របស់​សហភាព​អឺរ៉ុប​ជាធម្មតា​បាន​ព្យាយាម​ឈោង​ដល់​ការ​យល់​ព្រមលើ​បញ្ហា​សំខាន់ៗ។

លោក​រដ្ឋមន្រ្តី​ការបរទេស Steinmeier ​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​ប្រទេស​អាល្លឺម៉ង់ ​អូទ្រីស ស៊ុយអែដ ​និង​អ៊ីតាលី ​មិន​អាច​ទទួល​បន្ទុក​ទទួល​ជន​ភៀស​ខ្លួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់របស់​អឺរ៉ុប​នៅ​ពេល​បច្ចុប្បន្ន​នេះ​តែ​ម្នាក់ឯង​ទេ។

​ប្រទេស​៤​នៅ​អឺរ៉ុប​ខាង​កើតដែល​មាន​ ​ប្រទេស​ហុងគ្រី​សាធារណរដ្ឋ​ឆេក ស្លូវ៉ាគី​ និង​ប៉ូឡូញ​បាន​និយាយ​ថា ​ពួកគេ​នឹង​មិន​អនុវត្ត​ទៅ​តាម​ផែនការ​កូតា​ដែល​លោកSteinmeier​ កំពុង​ព្យាយាម​ជំរុញ​នោះ​ទេ។​ ជំនួប​របស់​រដ្ឋ​មន្រ្តី​ក្រសួងមហា​ផ្ទៃ​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​មិន​បានឈាន​ដល់​ការ​ព្រម​ព្រៀង​លើ​ផែនការ​នោះ​ទេ ​ថ្វី​បើ​សភា​សហភាព​អឺរ៉ុប​បាន​អនុម័ត​វិធានការ​មួយ​នៅ​ចុងសប្តាហ៍​នេះ​ក៏​ដោយ។

​ប្រទេស​អាល្លឺម៉ង់​បាន​នាំមុខ​នៅ​ក្នុង​ការ​ផ្តល់ការ​ស្នាក់នៅ​ដល់​ជន​ភៀសខ្លួន​ភាគ​ច្រើន​នៃ​ជន​ភៀស​ខ្លួន​ទាំង​នោះ​ដែល​មក​ពី​ប្រទេស​រង​ការ​ហែក​ហួរ​ដោយ​សង្គ្រាម​ដូចជា​ប្រទេស​ស៊ីរី ​អាហ្វហ្គានីស្ថាន​ និងអ៊ីរ៉ាក់៕

XS
SM
MD
LG