ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សង្គ្រាម​នៅ​ហ្កាហ្សា​ធ្វើ​ឱ្យ​ជំនួប​រវាង​លោក Biden និង​លោក Widodo មាន​ភាពស្មុគស្មាញ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក Joko Widodo នៅ​សេតវិមាន​នៅ​ថ្ងៃ​ចន្ទ​ ក្នុង​ជំនួប​មួយ​ដែល​គេ​រំពឹង​ថា​ ជា​ការពិភាក្សា​ត្រង់ទៅ​ត្រង់​មក​ដើម្បី​លើក​កម្ពស់​ទំនាក់​ទំនង​ការទូត​ជាមួយ​ដៃគូ​នៅ​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ដ៏​សំខាន់​មួយ​នេះ។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ក៏​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​បាន​ធ្វើ​ឱ្យ​ជំនួប​រវាង​ប្រធានាធិបតី​ទាំង​ពីរ ដែល​ម្ខាង​ជា​អ្នក​គាំទ្រ​អ៊ីស្រាអែល​ឥត​ងាករេ និង​ម្ខាង​ទៀត​គឺជា​មេដឹកនាំ​ប្រទេស​ដែល​មាន​ប្រជាជន​កាន់​សាសនា​អ៊ិស្លាម​ច្រើន​ជាង​គេ​នោះ មាន​សភាព​ស្មុគ​ស្មាញ​កាន់​តែ​ខ្លាំង។ អ្នកស្រី Patsy Widakuswara ប្រធាន​ការិយាល័យ​​ព័ត៌មាន​ប្រចាំ​សេតវិមាន​ ធ្វើ​សេចក្ដី​រាយការណ៍​អំពី​រឿង​នេះ។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្ដី​ប្រែសម្រួល​ដូចតទៅ៕

XS
SM
MD
LG