ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ហ្គាបុងបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី


អ្នកបោះឆ្នោតជនជាតិហ្គាបុងម្នាក់ឆែកមើលអ្នកចុះឈ្មោះបោះឆ្នោតនៅស្ថានីយ៍បោះឆ្នោតមួយក្នុងស្រុក Rio ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃ ២៧ ខែសីហា។
អ្នកបោះឆ្នោតជនជាតិហ្គាបុងម្នាក់ឆែកមើលអ្នកចុះឈ្មោះបោះឆ្នោតនៅស្ថានីយ៍បោះឆ្នោតមួយក្នុងស្រុក Rio ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃ ២៧ ខែសីហា។

អ្នកបោះឆ្នោត​ក្នុង​ប្រទេស​ហ្គាបុង បាន​នាំ​គ្នា​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​នេះ នៅ​ក្នុង​ប្រទេស​ដែល​សម្បូរ​ប្រេង​ក្នុង​ទ្វីប​អាហ្វ្រិក​មួយ​នេះ ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។

បេក្ខជន​កំពូលៗ​ដែល​ឈរ​ឈ្មោះ រួម​មាន​លោក​ Ali Bongo ដែល​ជា​ប្រធានាធិបតី​កំពុង​កាន់​តំណែង និង​អ្នក​ការទូត​អាជីពគឺ​លោក Jean Ping ។

គ្រួសារ​របស់​លោក​ប្រធានាធិបតី Bongo បាន​គ្រប់គ្រង​ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក​កណ្ដាល​មួយ​នេះ អស់​រយៈពេល​៥០​ឆ្នាំ​មក​ហើយ។

លោក Ping ដែល​ជា​អតីត​ប្រធាន​គណៈកម្មការ​សហភាព​អាហ្វ្រិក បាន​មានប្រសាសន៍​នៅ​ក្នុង​វេទិកា​ជួបជុំ​មហាជន​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា វិសមភាព​ឬ​ភាព​មិន​ស្មើ​គ្នា​ខាង​សេដ្ឋកិច្ច​របស់​ប្រទេស​ហ្គាបុង នឹង​នៅ​តែ​បន្ត​ទៅ​ទៀត ប្រសិន​បើ​លោក​ប្រធានាធិបតី Bongo វិល​មក​កាន់​តំណែង​ដដែល​នោះ។

លោក Ping ថ្លែងថា «អ្នក​មាន​ជម្រើស​ពីរ​នៅ​ពី​មុខ​អ្នក​ គឺ​ជីវិត​និង​ការ​ស្លាប់»។ លោក​បន្ត​ថា «ប្រសិន​បើ​ប្រធានាធិបតី​ឈ្នះ នោះ​អ្នក​ជ្រើសរើស​យក​ការ​ស្លាប់​ហើយ តែ​បើ​យើង​ឈ្នះ នោះ​អ្នក​ជ្រើសរើស​យក​ការ​រស់រាន​មាន​ជីវិត»។

លោក Bongo បាន​ហៅ​គណបក្ស​ប្រឆាំង​ដែល​រួបរួម​គ្នា ដែល​ដឹកនាំ​ដោយ​លោកPing ​ថា​ជា «‍បណ្តុំ​អាបធ្មប់ ដែល​ចង់​នាំ​យក​ប្រព័ន្ធ​ចាស់ ដែល​ជា​ប្រព័ន្ធ​បុព្វសិទ្ធិ​ ត្រឡប់​មកវិញ»។

លទ្ធផល​នៃ​ការ​បោះឆ្នោត ត្រូវ​គេ​រំពឹង​ថា នឹង​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ៕

XS
SM
MD
LG