មន្ត្រីស្ថានទូតបារាំងប្រចាំប្រទេសចិនប្រជាមានិតបាននិយាយថា លោកប៉ាទ្រិក ហិនរី ដេវីឡេ (Patrick Henri Devillers) មានសុខភាពល្អធម្មតាបន្ទាប់ពីបានចាកចេញពីកម្ពុជាទៅចិន។
លោកប៉ាទ្រិក ហិនរី ដេវីឡេ បានចាកចេញពីកម្ពុជាកាលពីសប្តាហ៍មុនទៅកាន់ប្រទេសចិនប្រជាមានិតដើម្បីបំភ្លឺពីបទចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ឋ និងលោកបូ ស៊ីឡៃ (Bo Xilai) អ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងប្រទេសចិន។
លោក ទ្រីស្តង់ ឌូហ្វេ (Tristan Dufes) អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំប្រទេសចិនបានថ្លែងប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកតាមរយៈទូរសព្ទពីទីក្រុងប៉េកាំងមកថាលោកប៉ាទ្រិក ហិនរី ដេវីឡេ មានសុខភាពល្អទេ។
លោកបានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនមានមន្ត្រីស្ថានទូតបារាំងចំនួនពីររូបបានទៅសួរសុខទុក្ខលោកប៉ាទ្រិក ហិនរី ដេវីឡេ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើលោកប៉ាទ្រិក ហិនរី ដេវីឡេ ត្រូវបានរដ្ឋាភិបាលចិនឃុំខ្លួននៅទីណាទេ។
«តាមរយៈការការពារនៅក្នុងក្របខណ្ឌការងាររបស់ស្ថានកុងស៊ុល។ យើងនឹងជួយលោកប៉ាទ្រិក ហើយតាមគោលនយោបាយរបស់បារាំងនៅពេលដែលមានជនជាតិបារាំងត្រូវការជំនួយ យើងនឹងជួយទៅតាមទម្រង់ផ្សេងៗ»។
លោកប៉ាទ្រិក ហិនរី ដេវីឡេ អាយុ៥២ឆ្នាំត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៣ខែមិថុនាតាមសំណើរបស់រដ្ឋាភិបាលចិនពីបទសង្ស័យថា លោកមានទំនាក់ទំនងដ៏ជិតស្និទ្ឋជាមួយលោក បូ ស៊ីឡៃ អ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងប្រទេសចិន។
លោកប៉ាទ្រិក ហិនរី ដេវីឡេ ត្រូវបានឃុំខ្លួននៅឯនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃអស់រយៈជាងមួយខែមុន និងសម្រេចបញ្ជូនទៅចិនតាមសំណើររបស់សាមីខ្លួន។
រដ្ឋាភិបាលចិនធ្លាប់បានសន្យាថានឹងនាំយកលោកប៉ាទ្រិក ធ្វើជាសាក្សីតែប៉ុណ្ណោះដើម្បីនាំទៅរកការកាត់ទោសលោក បូ ស៊ីឡៃ។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលកម្ពុជា។
លោក ប៉ាទ្រិក ហិនរី ដេវីឡេ ធ្លាប់បានមករស់នៅទីក្រុងភ្នំពេញ ហើយលោកក៏ជាម្ចាស់កម្មសិទ្ធិដីមួយកន្លែងនៅទីក្រុងកែប ដែលកន្លងមកលោកមិនធ្លាប់ត្រូវបានចោទប្រកាន់អ្វីទាំងអស់ ពាក់ព័ន្ធនឹងបទឧក្រិដ្ឋ។
លោក ប៉ាទ្រិក ហិនរី ដេវីឡេ ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោកអ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាលោកបូ ស៊ីឡៃ អតីតអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលចិនមួយរូប ហើយលោក បូ ស៊ីឡៃកំពុងជាប់ឃុំឃាំងពីបទធ្វើចារកម្មលើមន្ត្រីចិនជាន់ខ្ពស់ដោយខុសច្បាប់។
អ្នកស្រីហ្គូ កៃឡៃ ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីខែមេសាពីបទសង្ស័យថាជាប់ពាក់ព័ន្ឋនឹងការធ្វើឃាដលោកណេល ហេវូដ (Neil Heywood) ពាណិជ្ជករជនជាតិអង់គ្លេស៕