ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​បារាំង​​​ថា​​​​សហប្រតិបត្តិការ​​របស់​ចិន​​​សំខាន់​​សម្រាប់​​បញ្ចប់​សង្គ្រាម​​​​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន


​​​​រដ្ឋមន្ត្រី​ការបរទេស​ចិន​​​លោក​ Wang Yi​ (ស្តាំ) និងរដ្ឋមន្ត្រី​ការបរទេស​​បារាំង​​លោកស្រី Catherine Colonna​ បាន​ចាប់ដៃគ្នា​អំឡុង​កិច្ច​ពិភាក្សា​ជាន់ខ្ពស់ ចិន​បារាំង​លើក​ទី៦​នៅទីក្រុងប៉េកាំង​ថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ២០២៣។
​​​​រដ្ឋមន្ត្រី​ការបរទេស​ចិន​​​លោក​ Wang Yi​ (ស្តាំ) និងរដ្ឋមន្ត្រី​ការបរទេស​​បារាំង​​លោកស្រី Catherine Colonna​ បាន​ចាប់ដៃគ្នា​អំឡុង​កិច្ច​ពិភាក្សា​ជាន់ខ្ពស់ ចិន​បារាំង​លើក​ទី៦​នៅទីក្រុងប៉េកាំង​ថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ២០២៣។

រដ្ឋមន្ត្រី​ការបរទេសបារាំងលោកស្រី Catherine Colonna​ បាន​និយាយ​កាលពី​ថ្ងៃសុក្រ​ទី២៤វិច្ឆិកា​ថាកិច្ច​សហប្រតិបត្តិការរបស់ប្រទេសចិន​សំខាន់​ណាស់អំពីបញ្ហា​មួយដែលធ្វើឱ្យ​ចិន​ខ្វែងគំនិត​ជាមួយ​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប គឺ​ការបញ្ចប់​សង្គ្រាមក្នុង​ប្រទេស​អ៊ុយក្រែន។

លោកស្រី Catherine Colonna បានលើកទឹកចិត្ត​ប្រទេស​ចិន​ឱ្យបន្ត​ធ្វើការអំពីសំណើ​សន្តិភាពក្នុង​អ៊ុយក្រែនរបស់​ផង​ខ្លួន​នៅពេលធ្វើឱ្យប្រាកដ​ដែរថាអង្គភាពចិន​មិន​ជួយរុស្ស៊ី​ក្នុង​អ្វីដែលលោក​ស្រី​បានហៅ​ថា​«សង្គ្រាម​ឈ្លានពាន​កំពុង​មានធ្វើក្នុង​ប្រទេស​អ៊ុយក្រែន»​ដែល​ជាពាក្យពេចន៍ភាគី​ចិន​មិន​យល់ស្រប​ជា​មួយ។

លោកស្រីបាន​មានប្រសាសន៍នៅក្រោយកិច្ចចរចា​ជាមួយរដ្ឋមន្ត្រី​ការបរទេស​ចិន​លោក​ Wang Yi​ថា៖«ម្តងទៀត​ ប្រទេស​បារាំង​គូសបញ្ជាក់អំពីថា​តើកិច្ចសហការ​របស់​ខ្លួន​ជា​មួយប្រទេសចិនមានសារៈសំខាន់បែបណា​សម្រាប់​ឧបត្ថម្ភផ្ចុង​ផ្តើម​សន្តិភាព​ដ៏​យុត្តិធម៌និង​ជាប់លាប់។ យើង​ជឿលើ​ការ​ប្រុង​ប្រយ័ត្ន​របស់អាជ្ញាធរ​ចិនដើម្បី​ធ្វើកុំឱ្យ​អង្គភាពក្នុង​ប្រទេស​ចិន ជាពិសេសក្រុមហ៊ុន​ឯកជន ​រួមចំណែកដោយផ្ទាល់​ឬ​មិន​ដោយ​ផ្ទាល់ដល់​ការប្រឹងប្រែង​ធ្វើស​ង្គ្រាម​ខុសច្បាប់​បស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយក្រែន»។

ជំនួប​របស់​លោកស្រីនៅក្នុងក្រុង​ប៉េកាំងគូសបញ្ជាក់ការប្រឹងប្រែងដោយ​ភាគី​ទាំង​ពីរដើម្បី​បន្តការសន្ទនា​គ្នាទោះជាមានការខ្វែង​គំនិត​គ្នារវាងប្រទេសទាំង​ពីរ​ អំពី​សង្គ្រាម​អ៊ុយក្រែន​ ​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ពួក​ហាម៉ាស់ឬឱនភាព​ពាណិជ្ជកម្ម​ខ្លាំងរបស់សហភាព​អឺរ៉ុប​ជាមួយ​ប្រទេ​សចិនក៏​ដោយ។ កិច្ចចរចាទាំង​នេះ​បញ្ជាក់​អំពីការ​ប្រជុំ​រវាងពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​និងចិននៅ​ខែក្រោយ។

នៅក្នុង​ជំនួប​មួយ​ជា​មួយនាយក​រដ្ឋមន្ត្រី​ចិន​លោក Li Qiang កាលពីព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោកស្រី Colonnaបាន​និយាយថា​ប្រទេសរបស់​អស់លោកគួរធ្វើការជា​មួយ​គ្នាដើម្បីដោះស្រាយ​បញ្ហា​នានា​ដូចជាការប្រែប្រួល​អាកាសធាតុនិងជីវៈចម្រុះ​ជា​ដើម។ សន្និសីទ​អ.ស.ប.ធំមួយ​អំពីធាតុអាកាស​និង​ចាប់ផ្តើម​ប្រជុំ​នៅសប្តាហ៍​ក្រោយក្នុង​ក្រុង​ឌូបៃ ប្រទេសអេមីរ៉ាត​អារ៉ាប់រួម។

លោកស្រី​បាន​ថ្លែង​ថា៖​«ជា​ប្រទេសមហា​អំណាច​ ប្រទេស​យើង​ទាំង​ពីរមានការទទួល​ខុសត្រូវ​ដូចគ្នា​ដើម្បី​ដោះស្រាយបញ្ហាឧបសគ្គ​សាកល​...ហើយ​យើង​អាចប្រឹងប្រែង​ជា​មួយគ្នាក្នុង​ការ​បន្ធូរ​បន្ថយ​ភាព​តានតឹង​នៅទូទាំង​ពិភពលោក»។

ប្រទេសចិន​បានរិះគន់​ការប្រឹងប្រែងរបស់សហរដ្ឋ​អាមេរិកក្នុងការរកជំនួយពី​សម្ព័ន្ធ​មិត្ត​ខ្លួន​ មានរួមទាំងពួក​ប្រទេសនៅ​អឺរ៉ុប​ផង​ដែរ ក្នុងការប្រកួត​ប្រជែង​របស់ខ្លួន​ជា​មួយ​ប្រទេស​ចិនអំពី​ពាណិជ្ជកម្ម បច្ចេកវិទ្យា​និង​សន្តិសុខ។ ចិនបាន​ចោទប្រកាន់​សហរដ្ឋ​អាមេរិក​ថា​បង្កើត​ក្រុមផ្សេងៗដើម្បី​ទប់ទល់​នឹងការអភិវឌ្ឍន៍​និង​ការលេចឡើងនៃ​ប្រទេស​ចិន​ផងដែរ។

លោក Wang បានព្រមាន​អំពីការធ្វើឱ្យបញ្ហា​ទាំង​ឡាយក្លាយ​ជានយោបាយ​និងអំពីការការពារ​ផលិតកម្ម​ក្នុង​ប្រទេស។ សហភាពអឺរ៉ុប​បាន​ប្រកាន់គោលជំហរតឹងរ៉ឹង​ជាង​មុន​អំពីប្រទេស​ចិន​ ដោយបើក​ការស៊ើបអង្កេតអំពីការ​ផ្តល់ប្រាក់ជំនួយដល់ក្រុម​ហ៊ុន​ផលិត​យានយន្តអគ្គិសនី​ចិន។

លោក Wang បាន​ថ្លែងថា៖​«យើងមានជំនឿថា​ដរាបណា​ចិននិងអឺរ៉ុបធ្វើការ​ជា​មួយគ្នា នឹងមិន​មាន​ការប្រឈមដាក់គ្នា​រវាងក្រុម​នានាទេ​ គ្មានការ​បែកបាក់គ្នា​នៃពិភពលោក​ទេនិង​មិនមាន​សង្គ្រាមត្រជាក់ឡើយ»៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG