ភ្នំពេញ —
អ្នកជំនាញកោសល្យវិច័យរបស់ប្រទេសបារាំងបានចាប់ផ្តើមពិនិត្យម៉ូលេគុលលើស្បែកជើងផ្ទាត់ដែលបានបន្សល់ទុកក្នុងរថយន្តជនរងគ្រោះរបស់ជនជាតិបារាំងបន្ទាប់ពីបានស្លាប់យ៉ាងអាថ៌កំបាំងនៅក្នុងខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០១១។ នេះបើតាមការបញ្ជាក់ពីមន្ត្រីតុលាការ។
លោក ឡូរ៉ង់ វ៉ាលីយ៉េ (Laurent Vallier) អាយុ៤២ឆ្នាំ មានភរិយាជាជនជាតិខ្មែរនិងមានកូន៤នាក់ បានបាត់ខ្លួនកាលពីចុងឆ្នាំ២០១១ ក្រោយពីភរិយារបស់លោកស្លាប់។ បន្ទាប់មកលោក និងកូនៗទាំងបួននាក់ត្រូវបានរកឃើញថា ស្លាប់នៅក្នុងរថយន្តជាមួយគ្នាក្នុងទឹកស្រះមួយកន្លែងនៃបរិវេណផ្ទះរបស់លោក។
ក្រោយពីជនរងគ្រោះបានស្លាប់ មានការសន្និដ្ឋានជំហ៊ានដំបូងថា បុរសជនជាតិបារាំងនិងកូនៗទាំងបួននាក់ទំនងជាធ្វើអត្តឃាតរួមគ្នាក្នុងពេលតែមួយ។ តែប្រទេសបារាំងបានបញ្ជូនក្រុមអ្នកជំនាញមកធ្វើការស៊ើបអង្កេតនិងកោសល្យវិច័យដល់បន្លែងកើតហេតុតាំងពីដើមឆ្នាំ២០១៣។
លោក ឈឹម រិទ្ធិ ចៅក្រមស៊ើបអង្កេតនៃតុលាការខេត្តកំពង់ស្ពឺបានបញ្ជាក់ថា លទ្ធផលកោសល្យវិច័យបង្ហាញថា លោក ឡូរ៉ង់ វាលីយេ និងកូនៗទាំងបួននាក់ដែលបានស្លាប់កាលពីឆ្នាំ២០១១ជាករណីឃាតកម្ម ហើយលោកបានច្រានចោលរឿងថានេះជាករណីអត្តឃាដដោយខ្លួនឯង។
ក៏ប៉ុន្តែលោកចៅក្រមមិនទាន់បានអះអាងថា ឃាតកម្មទៅលើជនរងគ្រោះបណ្តាលមកពីមូលហេតុអ្វី ហើយជនដៃដល់អ្នកណាជាអ្នកប្រព្រឹត្តនោះទេ។
លោកបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារឃាតកម្ម ដោយសារតែមានភស្តុតាងជាច្រើនពីប្រទេសបារាំងដែលបានបង្ហាញថា ឆ្អឹងរបស់លោក ឡូរ៉ង់ វាលីយេ និងកូនៗទាំងបួននាក់មិនបានរើបំរាស់មុនពេលស្លាប់ដោយសារការឈ្លក់ទឹកទេ។
លោកបានអះអាងថា ម៉ូទ័ររថយន្តរបស់ជនរងគ្រោះក៏មិនបានបញ្ឆេះទេ។ ហេតុដូច្នេះហើយបានជាសន្និដ្ឋានថា ជនរងគ្រោះត្រូវបានគេសម្លាប់យកសាកសពដាក់ក្នុងរថយន្តក្រោយមកបានរុញទម្លាក់ទឹក។
លោកមានប្រសាសន៍ថាម៉ូលេគុលស្បែកជើងផ្ទាត់ដែលបានបន្សល់ទុកក្នុងរថយន្តប្រទេសបារាំងនឹងបង្ហាញក្នុងពេលឆាប់ៗខាងមុននេះ។
លោក នីកូឡា បូដ្វាំង អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជាមិនបានបញ្ជាក់ឲ្យបានពិស្តារទេពាក់ព័ន្ឋលទ្ឋផលដែលបានបង្ហាញនេះ។ដោយលោក គ្រាន់តែបានបញ្ជាក់ថាវាស្រ័យទៅលើការស៊ើបអង្កេតរវាងចៅក្រមកម្ពុជានិងប្រទេសបារាំងដើម្បីសម្រេចចិត្តក្នុងការសន្និដ្ឋានចំពោះករណីនេះនៅពេលក្រោយទៀត។
លោក ចាន់ សូវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតរបស់អង្កការសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាអាជ្ញាធរកម្ពុជាគួរតែត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀត ថាតើករណីនេះជាអំពើឃាតកម្មមែនឬក៏យ៉ាងណា។
លោកនិយាយថា៖ «អ្វីដែលជាការព្រួយបារម្មណ៍នោះ យើងព្រួយបារម្មណ៍ថា បើសិនរឿងហ្នឹងវាជាអំពើឃាតកម្មមែន គប្បីត្រូវតែគិតគូរឲ្យច្បាស់ ស៊ើបអង្កេតឲ្យបានស៊ីជម្រៅបំផុត ថាតើអ្នកណាជាអ្នកប្រព្រឹត្តនៅអំពើទាំងអស់នោះ? យើងមិនអាចនិយាយបានថាត្រឹមតែសាច់ញាតិគ្រួសារពីព្រោះជនជាតិបារាំងម្នាក់ហ្នឹងគាត់រកស៊ីច្រើនដែរ»។
តុលាការខេត្តកំពង់ស្ពឺធ្លាប់បានចេញដីកាកោះហៅលោក ទិត្យ ឈួន ឪពុកនិងម្តាយក្មេកជនរងគ្រោះ ព្រមទាំងមេឃុំ និងសាក្សីមួយចំនួននៅក្នុងខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរ។ ក៏ប៉ុន្តែមិនទាន់មានតម្រុយថា ជនដៃដល់មួយណាជាអ្នកប្រព្រឹត្តក្នុងអំពើឃាតកម្មដ៏អាថ៌កំបាំងមួយនេះ៕