ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ខ្មែរ​​ឃាត់​ខ្លួន​មនុស្ស​១៤​នាក់​ក្នុង​ករណី​បន្លំ​ជា​គ្រូ​ពេទ្យ​កូវីដ ដើម្បី​ចាប់​ជំរិត


ជន​បរទេស​១៤​នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទបន្លំ​ជា​ក្រុម​គ្រូ​ពេទ្យ​កូវីដ​១៩​ ដើម្បី​​ចាប់​ជំរិត​បុរស​ចិន​ម្នាក់។ (រូបថតដោយអគ្គស្នងការដ្ឋាននគរបាលជាតិ)
ជន​បរទេស​១៤​នាក់ ត្រូវបានប៉ូលិសឃាត់ខ្លួនពីបទបន្លំ​ជា​ក្រុម​គ្រូ​ពេទ្យ​កូវីដ​១៩​ ដើម្បី​​ចាប់​ជំរិត​បុរស​ចិន​ម្នាក់។ (រូបថតដោយអគ្គស្នងការដ្ឋាននគរបាលជាតិ)

នគរបាល​បាន​ចាប់​ខ្លួន​ជន​បរទេស​ ១៤ ​នាក់ ដោយ​អះអាង​ថា ​ពួកគេ​បាន​បន្លំ​ជា​ក្រុម​គ្រូ​ពេទ្យ​កូវីដ​១៩​ទៅ​យក​មនុស្ស​ធ្វើ​ចត្តាឡីស័ក ប៉ុន្តែ​តាម​ពិតចាប់​ជំរិត​បុរស​ចិន​ម្នាក់​នៅក្នុង​ខណ្ឌ​ចំការ​មន រាជធានី​ភ្នំពេញ។

អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បាន​ផ្សាយតាម​គេហទំព័រ​របស់​ខ្លួន​ថា បុរស​ចិន​ម្នាក់​ត្រូវ​បាន​ចាប់ជំរិត​ដោយ​មនុស្ស ១៤​ នាក់​ដែល​មាន ​៧ ​នាក់​ជា​ជនជាតិ​វៀត​ណាម និង​ ៧ ​នាក់ទៀត ជា​ជន​ជាតិ​ចិន។ ប៉ូលិស​ឲ្យ​ដឹង​ថា ពួក​គេបាន​បន្លំ​ខ្លួន​ជា​ក្រុម​គ្រូ​ពេទ្យ​«ដោយ​ប្រើ​ល្បិច​ថា​នាំ​យក​ទៅ​ធ្វើ​ចត្តា​ទ្បី​ស័ក​» កាល​ពីថ្ងៃ​ទី​ ២០ ​ខែ​មីនា នៅ​សណ្នាគារ​ដឺព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ។

ក្រោយ​ត្រូវ​បង្ខាំង​ទុក ​៣ ថ្ងៃ​នៅ​អគារ​ Skyline ក្នុងខណ្ឌ​ ៧​ មករា ជន​រងគ្រោះ​បាន​ព្រម​បង់​ប្រាក់ ៣ ​ម៉ឺន​ដុល្លារ ជា​ថ្នូរ​នឹង​ការ​ដោះ​លែង​។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​មីនា ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ចូល​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង ​១៤ ​នាក់ខាង​លើ​នៅ​សណ្ឋាគា​រប៉ាស៊ី​តា​ណូ ក្នុង​ខណ្ឌ​ដូន​ពេញ និង​បាន​យក​មក​សួរ​នាំ​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការ​មន។ នេះ​បើតាម​លោក​វរៈសេនីយ៍​ឯក យិន សាន អធិការ​នគរ​បាល​ខណ្ឌ​ចំការ​មន។

លោក យិន សាន បាន​ប្រាប់​វីអូអេ​ថា​ ជន​សង្ស័យ​ទាំង ​១៤ នាក់​នោះ​អាច​មាន​ខ្លះ​មិន​ពាក់​ព័ន្ធ​ផ្ទាល់​នោះ​ទេ ហើយ​លោក​បន្ថែមថា​ ពួកគេ​អាច​នឹង​ត្រូវ​បា​ន​ចោទ​ពី​រឿង​ចាប់​ជំរិត​និង​បង្ខាំង​មនុស្ស​ តែមិន​ស្ថិត​ក្រោម​បទ​ល្មើស​ដែល​ចែង​ក្រោម​ច្បាប់​ស្តី​ពី​វិធានការ​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ទើប​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​នោះ​ទេ៕

XS
SM
MD
LG