ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កង​កម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា៤​នាក់​​ទៀតនៅ​ម៉ាលី​​ឆ្លង​កូវីដ​១៩


រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃ​ពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។
រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃ​ពិធី​ជូន​ដំណើរ​ដល់​កង​កម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន​ ៤២៨​នាក់​ ដែល​នឹង​ចេញ​ដំណើរ​ទៅ​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្នុងប្រទេស​ម៉ាលី និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង នា​មូល​ដ្ឋាន​ទ័ព​អាកាស​ពោធិ៍ចិនតុង​ រាជធានី​ភ្នំ​ពេញ​ ថ្ងៃទី​៣ ខែ​ឧសភា​ ឆ្នាំ​២០១៨។

កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា​ចំនួន​៤​នាក់ថ្មីៗបាន​ឆ្លង​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​ប្រទេស​ម៉ាលី​ ដោយ​ធ្វើ​ឲ្យ​ចំនួន​កងទ័ព​មួក​ខៀវ​កម្ពុជា​ដែល​ឆ្លង​ជំងឺ​នេះ​សរុប​ឡើង​ដល់​១០​នាក់ ក្នុង​នោះស្លាប់​ម្នាក់។ នេះ​បើ​យោង​តាម​ការ​ផ្សាយនៅ​ថ្ងៃ​អង្គារ ទី​២​ខែ​មិថុនា ឆ្នាំ​២០២០ ​របស់​បណ្តាញ​ព័ត៌មាន​ទូរទស្សន៍​បាយ័ន​(BTV)​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ។

របាយ​ការណ៍​ព័ត៌មាន​នេះបាន​ស្រង់​សម្តី​របស់​នាយ​ឧត្តមសេនីយ៍​លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កម្លាំង​រក្សា​សន្តិភាព ដែលនិយាយ​ថា ​កងកម្លាំង​មួក​ខៀវ​របស់​កម្ពុជា​៣​នាក់បាន​ឆ្លង​កូវីដ​នៅ​តំបន់​គីដាល់ ៣​នាក់​នៅ​តំបន់​ហ្គាវ និង​៣​នាក់​ទៀត​នៅ​តំបន់​ជូវិនទុស។​

វីអូអេ មិន​អាច​ទាក់​ទង​លោក សែម សុវណ្ណនីដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ថ្ងៃ​ទី​២៩​ខែ​ឧសភា​ឆ្នាំ​២០២០ ​កង​កម្លាំងមួក​ខៀវម្នាក់គឺ​លោក​ឧត្តមសេនីយ៍​ទោ ស សាវីបាន​ស្លាប់​នៅ​ក្នុង​ប្រទេស​ម៉ាលី ដោយសារ​ជំងឺ​កូវីដ​១៩។

កម្ពុជា​មាន​កងកម្លាំង​មួក​ខៀវ​ក្នុង​ប្រទេស​ម៉ាលី​ចំនួន​២៩៨​នាក់។​

ក្នុង​នាម​ជា​ប្រទេស​សមាជិក​នៃ​អង្គការ​សហ​ប្រជាជាតិ កម្ពុជា​បាន​បញ្ជូន​កង​កម្លាំង​របស់​ខ្លួន​សរុប​ជិត​៨០០​នាក់ ​ក្នុង​នោះ​មាន​នារី​ជិត​៨០​នាក់​ ទៅ​បំពេញ​បេសក​កម្មរក្សា​សន្តិភាពរបស់​អង្គការ​សហ​ប្រជាជាតិនៅ​ក្នុង​ប្រទេស​ចំនួន​បួន​ក្នុង​ទ្វីប​អាហ្វ្រិក​ រួមមាន ​លីបង់​ ស៊ូដង់ខាងត្បូង ​ម៉ាលី ​និង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល៕

XS
SM
MD
LG