ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​​ស៊ីមបាវ៉េ Robert Mugabe ទទួល​មរណភាព​ក្នុង​អាយុ​៩៥​ឆ្នាំ​


រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតីស៊ីមបាវ៉េ Robert Mugabe ថ្លែង​នៅ​ក្នុង​ពិធី​មួយ​ក្នុង​រដ្ឋធានី Harare កាល​ពី​ឆ្នាំ​២០១៥។
រូបឯកសារ៖ លោក​អតីត​ប្រធានាធិបតីស៊ីមបាវ៉េ Robert Mugabe ថ្លែង​នៅ​ក្នុង​ពិធី​មួយ​ក្នុង​រដ្ឋធានី Harare កាល​ពី​ឆ្នាំ​២០១៥។

ក្នុង​អំឡុង​គ្រប់គ្រង​អំណាច​ប្រទេស​ស៊ីមបាវ៉េ​​រយៈ​ពេល​៣៧​ឆ្នាំ លោក Robert Mugabe ត្រូវ​បាន​​រិះគន់​ថា មាន​លក្ខណៈ​ផ្តាច់ការ​និង​រំលោភ​សិទ្ធិ​មនុស្ស។​

អតីត​ប្រធានាធិបតីស៊ីមបាវ៉េ លោក Robert Mugabe បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ​៩៥​ឆ្នាំ។ នេះ​បើតាម​ការ​ប្រកាស​តាមគណនី Twitter ផ្លូវការ​របស់​លោក​ប្រធានាធិបតី​ប្រទេសស៊ីមបាវ៉េបច្ចុប្បន្នគឺ​លោក Emmerson Mnangagwa។

លោក Mugabe​ បាន​ទទួល​មរណភាព​នៅ​ប្រទេស​សិង្ហបុរី ជា​ទី​ដែល​លោក​តែង​បាន​ទៅព្យាបាលសុខភាព​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ នេះ​បើ​តាម​ប្រភព​ច្បាស់ការណ៍​មួយ​ដែល​បាន​បញ្ជាក់​ប្រាប់​ទី​ភ្នាក់ងារ​ Reuters។

នៅ​ក្នុង​សារ​ប្រកាស​តាម​ Twitter លោក​ប្រធានាធិបតី​ស៊ីមបាវ៉េ​បាន​ថ្លែង​ថា៖ «ខ្ញុំ​មាន​សេចក្តី​សោកសៅបំផុតក្នុង​ការ​ប្រកាស​អំពី​មរណភាព​របស់​អតីត​បិតា​ស្ថាបនិក​នៃ​ប្រទេស​ស៊ីមបាវ៉េ​និង​ជា​អតីត​ប្រធានាធិបតី Cde Robert Mugabe»។

ក្នុង​អំឡុង​គ្រប់គ្រង​អំណាច​ប្រទេស​ស៊ីមបាវ៉េរយៈ​ពេល​៣៧​ឆ្នាំ លោក Robert Mugabe ត្រូវ​បានរិះគន់​ថា មាន​លក្ខណៈ​ផ្តាច់ការ​និង​រំលោភ​សិទ្ធិ​មនុស្ស។​ ការ​គ្រប់គ្រង​អំណាច​របស់​លោក​បាន​បញ្ចប់​ក្រោយ​ពី​ការ​ចូល​កាន់​តំណែង​របស់លោក​ Emmerson Mnangagwa កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧

XS
SM
MD
LG