ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ទីប្រឹក្សា​កិច្ចការ​បរទេស​របស់លោក​ Trump ​ត្រូវ​ចាប់ផ្តើម​ជាប់​ពន្ធនាគារ​រយៈពេល​១៤​ថ្ងៃ


លោក George Papadopoulos បាន​ចាកចេញ​ពី​តុលាការ​សហព័ន្ធ​បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៤ថ្ងៃ។
លោក George Papadopoulos បាន​ចាកចេញ​ពី​តុលាការ​សហព័ន្ធ​បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​១៤ថ្ងៃ។

អតីត​ទីប្រឹក្សា​កិច្ចការ​បរទេស​មួយរូប​របស់លោក​ប្រធានាធិបតី ​Donald Trump ​ត្រូវ​ចាប់ផ្តើម​ជាប់​ពន្ធនាគារ​រយៈពេល​១៤​ថ្ងៃ​នៅ​ថ្ងៃ​ចន្ទ ពី​បទ​និយាយ​កុហក​អ្នក​ស៊ើប​អង្កេត​អំពីតួនាទី​របស់​លោក​នៅក្នុង​ការជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​​អាមេរិក​ឆ្នាំ ២០១៦។ ​

អតីត​ទីប្រឹក្សា​កិច្ចការ​បរទេស​មួយរូប​របស់លោក​ប្រធានាធិបតី ​Donald Trump ​ត្រូវ​ចាប់ផ្តើម​ជាប់​ពន្ធនាគារ​រយៈពេល​១៤​ថ្ងៃ​នៅ​ថ្ងៃ​ចន្ទ ពី​បទ​និយាយ​កុហក​អ្នក​ស៊ើប​អង្កេត​អំពីតួនាទី​របស់​លោក​នៅក្នុង​ការជ្រៀត​ជ្រែក​របស់​រុស្ស៊ី​នៅ​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​ឆ្នាំ ២០១៦។ ​

លោក​ George Papadopoulos ​បាន​ព្យាយាម​ពន្យារ​ពេលការ​កាត់ទោស​រយៈពេល​ខ្លី​របស់​លោក ​ ខណៈ​កំពុង​រង់ចាំ​ការ​កាត់ក្តី​របស់​តុលាការ​ឧទ្ធរណ៍​ក្នុង​សំណុំរឿងដាច់​ដោយ​ឡែក ​ដែល​តវ៉ា​ថា ​ការ​តែងតាំង​លោក ​Robert Mueller ​ជា​ប្រឹក្សា​ពិសេស​គឺ​ខុស​រដ្ឋធម្មនុញ្ញហើយ​ការ​ស៊ើប​អង្កេត​របស់​លោក​អំពីទំនាក់​ទំនង​របស់​យុទ្ធនាការ​លោក Trump ​ជាមួយ​រុស្ស៊ី​ជាប់​ទាក់ទង​នឹង​លោក ​Papadopoulos។

លោកចៅ​ក្រម ​Randolph Moss ​កាលពី​ថ្ងៃអាទិត្យ ​បាន​ច្រានចោល​ការ​ប្រឹងប្រែងរបស់ លោក​Papadopoulos ការពារ​រក្សា​សេរីភាព ​ដោយ​ពន្យារ​ពេល​មុនជាប់​ពន្ធនាគារ។ លោក​បាន​កត់​សម្គាល់​ថា ​នៅពេល​ដែលលោក​ Papadopoulos ​បាន​សារភាព​ថា ​លោក​កុហក​អ្នក​ស៊ើប​អង្កេត​នោះ​ គឺ​លោក​លះបង់​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍។

លោក ​Moss ​ក៏បាន​ពិន័យ​លោក ​Papadopoulos ​ចំនួន​៩​ពាន់៥០០​ដុល្លារ​ ហើយ​បាន​បង្គាប់​ឱ្យ​លោក​ធ្វើការ​បម្រើ​សហគមន៍​ចំនួន​២០០​ម៉ោង។​

លោក Moss ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ​ចៅក្រមពីរ​នាក់ទៀត​បានលើក​ឡើង​ពី​ការ​តែងតាំង​លោក​ Mueller​ ស្របរដ្ឋធម្មនុញ្ញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG