លោក Trump ជ្រើសយកអ្នកមានមន្ទិលលើវ៉ាក់សាំងឱ្យដឹកនាំក្រសួងសុខាភិបាល
ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ថា លោកគ្រោងនឹងតែងតាំងលោក Robert F. Kennedy Jr. ឱ្យដឹកនាំក្រសួងសុខាភិបាលសហរដ្ឋអាមេរិក។ លោក Kennedy មិនយល់ស្របជាមួយនឹងសហគមន៍អ្នកវិទ្យាសាស្ត្រទៅលើរឿងជាច្រើនដោយរួមមានទាំងវ៉ាក់សាំងនិងជំងឺអេដស៍ផងដែរ។ អ្នកស្រី Anita Powell នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕